Monday, August 24, 2020

Willian បង្ហើបពីមូលហេតុមួយដែលធ្វើ អោយ Arsenal ព្រម អោយកុងត្រា រយៈ ពេល ៣ ឆ្នាំ ដល់រូបគេ

 

Willian បានបង្ហើបថ្មីៗ នេះថា មូលហេតុដែលអ្នកចាត់ការក្រុមកាំភ្លើង Arsenal លោក Mikel Arteta ព្រម ផ្តល់កុងត្រារយៈពេល ៣ ឆ្នាំដល់ខ្លួនព្រោះដើម្បីចង់អោយមានពេលវេលាគ្រប់គ្រាន់អាចប្រជែងដណ្តើមយកពានរង្វាន់ UEFA Champions League បាន ។ ជាក់ស្ដែង Arsenal មិនធ្លាប់ឈ្នះពាន Champions League សូម្បីតែម្តង​ បើទោះបីក្រុមមួយនេះត្រូវបានស្គាល់ថាជាក្រុមខ្លាំងខាងប្រជែងពាន FA Cup ឈ្នះច្រើនដាច់គេដល់ទៅ ១៤ លើកក៏ដោយ ។

រដូវកាលក្រោយកាំភ្លើងធំមានកៅអីលេងត្រឹមពាន UEL ប៉ុណ្ណោះ ខណៈនៅ UCL លុះត្រាអាចប្រជែងយកកៅអី Top ៤ នៅ Premier League ឬ ឈ្នះជើងឯក UEL ជាមុនសិន ។ ថ្លែងប្រាប់សារព័ត៌មានកន្លងទៅ Willian និយាយថា៖ ក្នុងចំណោមហេតុផលមួយដែលខ្ញុំទទួលបានកុងត្រា ៣ ឆ្នាំគឺខ្ញុំបានស្ថិតក្នុងចំណែកនៃផែនការណ៍សំខាន់មួយរបស់ក្លឹប ។

ខ្សែប្រយុទ្ធអន្ដរជាតិប្រេស៊ីលបន្តថា៖ ពេលខ្ញុំជជែកជាមួយគ្រូបង្វឹក គាត់និយាយថា ហេតុផលដែលគាត់ត្រូវការខ្ញុំរយៈពេល ៣ ឆ្នាំ ដំបូងគឺចង់អោយខ្ញុំជួយក្រុមប្រជែងដណ្តើមកៅអីបានលេង Champions League បន្ទាប់មកប្រើប្រាស់ពេលដែលសល់ដើម្បីប្រជែងយកពានរង្វាន់ធំបំផុតនៅអឺរ៉ុបមួយនេះ ។ បញ្ជាក់ថា ហែលកាត់អាជីពជាង ១០ ឆ្នាំ Willian មិនទាន់ស្គាល់រសជាតិឈ្នះពាន UCL សូម្បីតែមួយលើក ខណៈពាន PL ឈ្នះបាន ២ លើកហើយ ជាមួយតោខៀវ Chelsea ។

ប្រភព ៖ allfootball

0 comments:

Post a Comment