អ្នកចាត់ការក្លឹប Inter Milan លោក Antonio Conte បាននិយាយថា រូបលោកមិនដឹងច្បាស់ថា លោកអាចនឹងដឹកនាំក្រុមនៅទឹកដី San Siro នៅរដូវបន្ទាប់បានឬយ៉ាងណានោះទេ ក្រោយបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ Europa League ។ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះ បានចាប់ផ្ដើមរដូវកាលមួយដ៏ល្អជាមួយ Inter ដោយពួកគេតាមប្រកៀកជាមួយនឹងក្រុមយក្ស Juventus នៅ Serie A ដោយបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ២ ។
ទោះយ៉ាងណាការបរាជ័យទល់នឹង Sevilla ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League កាលពីយប់ថ្ងៃសុក្រកន្លងទៅ អាចជាការប្រកួតចុង ក្រោយដែលលោក Conte នៅដឹកនាំក្លឹបអ៊ីតាលី ។ លោកបានថ្លែងប្រាប់ Sky Sport Italia ថា៖ យើងនឹងមានការជួបពិភាក្សាជាមួយក្លឹប ហើយនឹងសម្រេចពីអនាគតរបស់ខ្ញុំ ។
ញុំមិនប្រាកដទេថា ខ្ញុំនៅតែជាអ្នកចាត់ការក្លឹបតទៅទៀតឬយ៉ាងណានោះទេ នៅរដូវកាលក្រោយយើងនឹងសម្រេចចិត្តទាំងអស់គ្នា ។ រំឮកថា អនាគតរបស់លោក Conte បានធ្លាក់ទៅក្នុងភាពស្រពេចស្រពិលចាប់តាំងពីការបញ្ចប់នៃយុទ្ធនាការ Serie A កាលពីដើមខែនេះបន្ទាប់ពីគាត់បានប៉ះទង្គិចយ៉ាងខ្លាំងជាមួយនាយករបស់ក្លឹប ។ លោកបាននិយាយថា៖ ចាប់ពីពេល នោះមក ខ្ញុំមិនគិតថាការងាររបស់កីឡាករហើយនឹងខ្ញុំត្រូវបានគេទទួលស្គាល់នោះឡើយ ។ ព្រោះថាយើងទាំងអស់គ្នាទទួលបានការការពារពីក្លឹបតិចតួចណាស់ អាចនិយាយបានថាស្មើនឹងសូន្យ ។
ប្រភព ៖ goal








0 comments:
Post a Comment