តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្រុមបិសាចក្រហម Manchester United កំពុងដាក់គោលដៅចូលរួមប្រជែងជាមួយក្លឹបតោខៀវ Chelsea ដើម្បីចរចារចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរបស់ក្រុម Bayer Leverkusen គឺកីឡាករ Kai Havertz។
កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាអាចនឹងផ្លាស់ទៅចូលរួមនៅឯទឹកដី Stamford Bridge នៅពេលដែលចប់ភារៈកិច្ច Europa League ជាមួយក្រុម Bayer Leverkusen ស្របពេលដែលកិច្ចចរចារវាងសមីខ្លួននឹងក្លឹបតោខៀវគឺទទួលបានជោគជ័យ នៅឡើយតែការចរចាតម្លៃជាមួយក្រុម Bayer Leverkusen ទៀតប៉ុណ្ណោះ។
យ៉ាងណាមិញក្រោយខកខានក្នុងការចុះហត្ថលេខាសម្រាប់ Sancho ពេលនេះ Man Utd បានកំណត់គោលដៅថ្មីដោយយោងតាមសារព័ត៌មាន Manchester Evening News បានអះអាងថាក្រុមបិសាចក្រហមបានបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅចូលរួមប្រជែងជាមួយក្លឹបតោខៀវ Chelsea ក្នុងការចុះហត្ថលេខាលើ Kai Havertz។
ជាមួយគ្នានេះដែលបើតាមរបាយការណ៍ដដែលបានបញ្ជាក់ថាលោក Solskjaer ពិតជាចង់បានជម្រើសបន្ថែមទៀតបន្ទាប់ពី Sancho ក្នុងនោះ Kai Havertz គឺជាគោលដៅបន្ទាប់ដែលលោក Ole បង្ហាញការចាប់អារម្មណ៍។
គួររំលឹកផងដែរថា Havertz បានរកគ្រាប់បាល់ ១៨ គ្រាប់និង Assists អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៩ លើកក្នុងរដូវកាលនេះ ខណៈកុងត្រាដែលនៅសល់បច្ចុប្បន្នដែលនៅសល់គឺមានរយៈពេល ២ឆ្នាំទៀត ជាមួយក្រុម Bayer Leverkusen។
អត្ថបទដកស្រង់៖ Sportmole








0 comments:
Post a Comment