យោងតាមរបាយការណ៍មួយបានបង្ហាញថាក្រុម Manchester City កំពុងតែស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាសម្រាប់តារាឆ្នើមរបស់ក្រុម Barcelona គឺកីឡាករ Lionel Messi ក្នុងរដូវក្ដៅនេះ។
ម្ចាស់ពានរង្វាន់ Ballon d'Or ៦ សម័យកាលមិនទាន់បន្តកុងត្រាថ្មីនៅ Camp Nou នៅឡើយទេ ខណៈដែលកុងត្រាចាស់នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១ ហើយការរំពឹងទុកថារូបគេអាចនិងស្វែងរកទ្រនំថ្មីឆាប់ៗនេះ។
ទោះជាយ៉ាងណាក្រុម Barca ដែលកំពុងច្របូកច្របល់នៅចុងរដូវកាលនេះ បានតែងតាំងលោក Ronald Koeman ជាអ្នកចាត់ការទូទៅថ្មីដើម្បីជំនួសតំណែងលោក Quique Setien ដែលត្រូវបានក្លឹបបណ្ដេញចេញ ខណៈដែលគេរំពឹងថានឹងមានការរុះរើក្រុមទ្រង់ទ្រាយធំមុនពេលរដូវកាលថ្មីមកដល់។
ជាមួយគ្នានេះដែល Messi មិនត្រូវបានក្លឹប Barcelona មានបំណងអោយចាកចេញនោះទេ ប៉ុន្តែថ្មិៗនេះ ESPN បានរាយការណ៍ថា Man City កំពុងថ្លឹងថ្លែងវិធីសាស្ត្រក្នុងការចុះហត្ថលេខាលើ Messi ដោយមិនរំលោភលើបទបញ្ញត្តិហិរញ្ញវត្ថុ Fair Play ។ដោយរបាយការណ៍ដដែលបានអះអាងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានបើកចំហចំពោះការចាកចេញប្រសិនបើគាត់មិនយល់ស្របនឹងទិសដៅដែលក្លឹបកំពុងដឹកនាំហើយប្រសិនបើ Messi សំរេចចិត្តស្វែងរកវាលស្មៅថ្មីនោះ Barca នឹងដាក់លក់ដើម្បីផ្គត់ផ្គង់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹប ដែលតម្លៃផ្ទេរអាចប្រហែល៧០០លានផោនឯណោះ។
អត្ថបទដកស្រង់៖ Sportmole








0 comments:
Post a Comment