កីឡាករ Sergio Aguero របស់ក្រុម Manchester City កំពុងហោះហើរជាមួយមិត្តរួមក្រុមរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League នៅព័រទុយហ្កាល់ ។ ក្រុមរបស់ Pep Guardiola នឹងត្រូវប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់នឹង Lyon ដែលជាការប្រកួតតែមួយជើងប៉ុណ្ណោះដើម្បីកាត់សេចក្ដីយកឈ្នះចាញ់ ។ នៅក្នុងដំណើរនេះ ប្រសិនបើពួកគេអាចទទួលជ័យជម្នះនោះ ក្លឹបយក្សអង់គ្លេសមួយនេះនឹងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។
Aguero កំពុងជាសះស្បើយពីរបួសជង្គង់ហើយសង្ឃឹមថាគាត់អាចលេងបានក្នុងករណីចាំបាច់នៃការប្រកួត ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះប្រហែលជាមិនអាចបង្ហាញខ្លួនសម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនោះទេប៉ុន្តែកាសែត Daily Mail បានរាយការណ៍ថារូបគេកំពុងតែខិតខំប្រឹងប្រែងដើម្បីអាចលេងបានប្រសិនបើពួកគេអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬវគ្គផ្តាច់ព្រ័ត្រ ។
Man City នឹងប្រើប្រាស់ Gabriel Jesus ជាខ្សែប្រយុទ្ធជួរមុខ ក្រោយពីពួកគេអវត្តមាន Aguero ។ ហើយគាត់បានចូលរួមចំណែកដ៏សំខាន់ក្នុងទម្លាក់ក្រុមស្ដេចស Real Madrid នៅវគ្គ ១៦ ក្រុមចុងក្រោយ ។ គួរបញ្ជាក់ថា Manchester City កំពុងដាក់គោលដៅលើកពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ របស់ក្លឹបក្រោយពីពួកគេបានបរាជ័យក្នុងការការពារតំណែងជើងឯកក្របខណ្ឌ Premier League រដូវកាល ២០១៩/២០ ។
ប្រភព ៖ Onefootball








0 comments:
Post a Comment