ក្រុមប្រឹក្សាភិបាលរបស់ Chelsea ជឿជាក់ថាលោក Frank Lampard បានរីករាយដែលទទួលបានជោគជ័យក្នុងរដូវកាលដំបូងនៅឯទឹកដី Stamford Bridge ។ Lampard ដឹកនាំក្រុមតោខៀវទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងក្របខ័ណ្ឌ Premier League ខណៈដែលពួកគេក៏ បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដែរ ទោះបីជាចាញ់ Arsenal ក៏ដោយ ។ ហើយលោកប្រធាន Bruce Buck បានអបអរសាទរចំពោះគ្រូបង្វឹករូបនេះ ដែលជួយក្លឹបដណ្ដើមបានកៅអីលេងនៅក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ។
Lampard ដែលជាអតីតខ្សែបម្រើ Chelsea បានបង្កើតយុគសម័យថ្មីនៅក្លឹបទីក្រុងឡុងដ៍ដែលធ្វើអោយថ្នាក់លើរបស់ក្លឹបមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ លោក Buck បាននិយាយថា៖ នៅមជ្ឈដ្ឋានជុំវិញយើងគិតថា វាជារដូវដែលទទួលបានជោគជ័យខ្លាំងមួយ ។ ខ្ញុំគិតថាជាក់ស្តែងយើងនឹងកាន់តែរីករាយជាងនេះ ប្រសិនបើយើងឈ្នះ FA Cup ។
ប៉ុន្តែខ្ញុំប្រាកដថាអ្នកចាត់ការទូទៅនិងកីឡាករមិនបានវង្វេងស្មារតីដោយសារមិនឈ្នះពានរង្វាន់ឡើយ ។ លោក Buck បានបន្ថែមថា៖ « Frank Lampard គឺជាកម្លាំងវិជ្ជមានមួយសម្រាប់ Chelsea ។ គាត់នៅតែបានបង្ហាញភាពជឿជាក់ជាច្រើនដល់ក្លឹប ។ ហើយវាជាពេលវេលាដ៏រំភើបមួយសម្រាប់ពួកយើង ។
ប្រភព ៖ skysports








0 comments:
Post a Comment