Tuesday, August 25, 2020

Messi បានស្នើសុំដើម្បីចាកចេញពី Barcelona ជាផ្លូវការហើយ



តាមប្រភពពី Barcelona បានអោយដឹងថាតារាឆ្នើមកីឡាករ Lionel Messi បានស្នើរសុំចាកចេញពីក្លឹបនារដូវក្ដៅនេះ។

ការរំពឹងទុកទៅលើអនាគតរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានផ្ទុះឡើងចាប់តាំងពីក្លឹប Barcelona ត្រូវបានក្រុម Bayern Munich បំបាក់មុខយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៨-២ កាលពីដើមខែនេះ។
ទោះយ៉ាងណាពេលនេះក្លិបបានបញ្ជាក់ប្រាប់សារព័ត៌មាន The Associated Press ថា Messi ពិតជាបានដាក់សំណើរជាផ្លូវការដើម្បីចាកចេញពី Camp Nou ពិតប្រាកដមែន ហើយសំណើររបស់ Messi ​ដែលបានបញ្ជូនអោយក្លឹបយក្សកាតាឡាន់ ត្រូវបានដកស្រង់ឃ្លាមួយនៅក្នុងកិច្ចសន្យារបស់គាត់ថា Messi ច់ងចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ បើទោះបីកុងត្រានៅសល់មួយឆ្នាំទៀតក៏ដោយ។
យ៉ាងណាមិញជុំវិញបញ្ហានេះដែលក្លឹប Barcelona កំពុងប្រើផ្នែកច្បាប់ដោះស្រាយជុំវិញស្ថានភាពនេះ។

គួរំលឹកផងដែរថា Messi បានចំណាយពេលពេញមួយអាជីពរបស់គាត់នៅឯក្លឹប Barcelona ដោយជួយក្លឹបឱ្យឈ្នះពានរង្វាន់ចំនួន ៣៣ ក្នុងនោះរួមមានពានរង្វាន់ធំ La Liga ១០ ដងនិង Champion League ចំនួន៤ដង។
ជាមួយគ្នានេះដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានឈ្នះពានរង្វាន់ Ballons d'Or ចំនួន ៦ ដងនិងរកបាន ៦៣៤ គ្រាប់និង Assists  ២៨៥ លើកក្នុងចំណោមការបង្ហាញខ្លួន ៧៣១ ប្រកួតសម្រាប់ក្លឹប Barcelona។

ប្រភពពី៖ Skysports

0 comments:

Post a Comment