Tuesday, August 11, 2020

Liverpool កាន់តែខិតជិតក្នុងការទិញកីឡាករម្នាក់មកប្រជែងតំណែងជាមួយ Robertson

 ក្រុមហង្សក្រហម Liverpool បានខិតកាន់ តែកៀកក្នុងការចុះហត្ថលេខាយកខ្សែការពារស្លាបឆ្វេង Kostas Tsimikas របស់ក្លឹប Olympiacos ក្នុងតម្លៃខ្លួន ១១,៧៥លានផោន ។ កីឡាករវ័យ២៤ឆ្នាំ ស្ថិតនៅក្នុងចំណោមកីឡាករឆ្នើមរបស់ Olympiacos សម្រាប់រដូវកាលនេះ ដោយបានជួយអោយពួកគេក្លាយជាជើងឯក Greek Super League លើកទី៤៥ ហើយបានឡើងមកកាន់វគ្គ១៦ ក្រុមចុងក្រោយ Europa League ប៉ុន្ដែត្រូវបានទំលាក់ដោយក្រុម Wolves ។


ក្លឹបហង្សក្រហមបានពិចារណាទៅលើ Tsimikas ជាជម្រើសទី២ បន្ទាប់ពីពួកគេមិនអាចសម្រេចការព្រម ព្រៀងក្នុងការផ្ទេរខ្សែការពារ Jamal Lewis របស់ក្លឹប Norwich City ដើម្បីមកចូលរួមប្រជែងតំណែងរបស់ Andy Robertson បាន ។ ក្លឹប Norwich បានទាមទារ ២០លានផោន ប៉ុន្ដែ Liverpool ព្រមអោយតែ ១០ លានផោនប៉ុណ្ណោះ សម្រាប់តម្លៃរបស់ Lewis ។


កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងហោះហើរទៅកាន់ចក្រភពអង់ គ្លេសអោយបានឆាប់ដើម្បីទទួលបានការព្យាបាលនិងពិភាក្សាអំពីលក្ខខណ្ឌផ្ទាល់ខ្លួន ។ គួរបញ្ជាក់ថា Liverpool បានតាមដាន ខ្សែការពារ Tsimikas ជាយូរមកហើយ ដោយពួកគេយល់ឃើញថា កីឡាកររូបនេះ មានគុណភាព ក្នុងការអភិវឌ្ឍខ្លួន ក្លាយជាខ្សែការពារលំដាប់កំពូលមួយរូប ខណៈដែលតម្លៃស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នផងដែរ ។

ប្រភព ៖ skysports



0 comments:

Post a Comment