យោងតាម Sky Italy បានអោយដឹងថា Aaron Ramsey អាចនឹងចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះដោយម្ចាស់ជើងឯក Serie A សុខចិត្តទទួលយកការផ្តល់ជូនសម្រាប់ខ្សែបម្រើរូបនេះ ។ កីឡាករអន្តរជាតិវេលស៍បានចូលរួមជាមួយក្រុមសេះបង្កង់ពីក្រុម Arsenal ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុនបន្ទាប់ពីចំណាយពេល១១ ឆ្នាំនៅឯកីឡដ្ឋាន Emirates ។ កីឡាករវ័យ ២៩ ឆ្នាំដែលជាប់ទាក់ទងនឹងការវិលត្រឡប់ទៅក្របខ័ណ្ឌ Premier League វិញនៅសល់រយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ ។
ការលក់ Ramsey គឺជាលទ្ធភាពមួយប៉ុន្តែមិន មែនជាអាទិភាពសម្រាប់គ្រូបង្វឹកថ្មីរបស់ Juventus លោក Andrea Pirlo ដែលត្រូវបានតែងតាំងជំនួសលោក Maurizio Sarri កាលពីដើមសប្តាហ៍នេះឡើយ ។ Blaise Matuidi គ្រោងនឹងចូលរួមជាមួយក្រុម Inter Miami របស់លោក David Beckham នៅក្របខណ្ឌ MLS ខណៈដែល Sami Khedira និង Gonzalo Higuain ក៏ទំនងជានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះដែរ ។
Ramsey ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ដងអំឡុងពេលយុទ្ធនាការឆ្នាំ ២០១៩/២០ ខណៈដែល Juventus បានឈ្នះពានរង្វាន់ Serie A ជាលើកទី ៩ របស់ពួកគេនិងជាលើកទី ៣៦ នៃប្រវត្តិសាស្ដ្រ ១២២ ឆ្នាំរបស់ក្លឹប ។
ប្រភព ៖ skysports








0 comments:
Post a Comment