Kylian Mbappe អាចនឹងវិលត្រឡប់មកចូលរួមជាមួយ Paris St-Germain ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League សម្រាប់ការប្រកួតទល់នឹង Atalanta នៅទីក្រុងលីសបោន ។ កីឡាករសញ្ជាតិបារាំងរូបនេះកំពុងសម្រាកព្យាបាលរបួសហើយគ្រូបង្វឹកលោក Thomas Tuchel និយាយថា Mbappe នឹងជាសះស្បើយទាន់ពេលប្រសិនបើគ្មានរឿងអ្វីកើតឡើង ។
ទោះយ៉ាងណាលោក Tuchel នៅពេលនោះបានលើកឡើងថា Mbappe នឹងត្រូវបានប្រើអោយលេងជាកីឡាករបម្រុងទល់នឹងក្រុមមកពីអ៊ីតាលី ។លោកបាននិយាយថា៖ យើងពិតជារីករាយដែលមានលទ្ធភាពបញ្ចប់ការប្រកួតជាមួយ Kylian នៅលើទីលាន ។
ម្ចាស់ជើងឯក World Cup ២០១៨ Mbappe ដែលមានវ័យ ២១ ឆ្នាំបានរងរបួសកជើងអំឡុងពេល PSG ឈ្នះ French Cup ក្នុងវគ្គផ្តាច់ព្រ័ត្រ ទល់នឹង Saint-Etienne កាលពីថ្ងៃទី ២៤ ខែកក្កដាប៉ុន្តែគាត់អាចនឹងជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតវគ្គ៨ ក្រុមចុងក្រោយ ។ រំឮកថាក្រុមម្ចាស់ជើងឯកបារាំងមិនដែលបានឈានដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ការប្រកួតពានអឺរ៉ុបឡើយចាប់តាំងពីពេលដែលប្រធានក្លឹបជនជាតិកាតាចូលកាន់កាប់តំណែងកាលពីជាងមួយទសវត្សរ៍មុន ។
ប្រភព ៖ bbc








0 comments:
Post a Comment