តាមសេចក្តីរាយការណ៍បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានត្រៀមចរចារម្ដងទៀតសម្រាប់ខ្សែប្រយុទ្ធវ័យជំទង់របស់ក្រុម Barcelona គឺកីឡាករ Ansu Fati ក្នុងឱកាសទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។
កីឡាករវ័យ ១៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនដ៏គួរអោយចាប់អារម្មណ៍សម្រាប់រដូវកាលនេះដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៣២លើកសម្រាប់គ្រប់ការប្រកួតទាំងអស់របស់ក្រុម Barcelona ក្នុងរដូវកាលនេះ។
យ៉ាងណាមិញក្រុមបិសាចក្រហម Manchester United ដែលតែងតែចាប់ចិត្តជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បាននិងកំពុងត្រៀមចរចារឡើងវិញម្ដងទៀតជាមួយក្រុម Barca ។ ដោយក្នុងនោះបើតាមការចុះផ្សាយរបស់សារពត៍មាន Sport បានអោយដឹងថា បន្ទាប់ពីមានភាពមិនច្បាស់លាស់ជាមួយនឹងការចរចារជាមួយក្រុម Dortmund ក្នុងការចុះហត្ថលេខាសម្រាប់កីឡាករ Jadon Sancho រួចមក បានធ្វើអោយក្រុមម្ចាស់ជើង Premier League ២០សម័យកាលមួយនេះ បានបង្វែរទិសដៅរបស់ខ្លួនដោយត្រៀមចូលតុចរចារឡើងវិញលើការផ្ទេរ Fati។
តែទោះជាយ៉ាងណាក្រុមយក្សកាតាឡាន់មួយនេះនៅតែមានឆន្ទៈក្នុងការរក្សាកីឡាករវ័យក្មេងរបស់ខ្លួនដដែល។ខណៈបើតាមការដឹងគឺ Ansu Fati នៅសល់កុងត្រារយៈពេល២ឆ្នាំទៀតជាមួយក្រុម Barcelona។
អត្ថបទដកស្រង់៖ Sportmole








0 comments:
Post a Comment