Monday, August 24, 2020

អតីតខ្សែបម្រើម្នាក់ថា ក្លឹបមួយនេះល្អបំផុតសម្រាប់ Messi ប្រសិនបើត្រូវចាកចេញពី Barcelona

Lionel Messi បានជួបជាមួយនឹងលោក Ronald Koeman កាលពីថ្ងៃព្រហស្បត្តិ៍ ដើម្បីពិភាក្សាពីអនាគតរបស់ខ្លួននៅ Barcelona ប៉ុន្ដែ Yaya Toure ជឿជាក់ថា ប្រសិនបើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ចាក ចេញពីទឹកដី Camp Nou រូបគេមានភាគ រយខ្ពស់ ក្នុងការចូលរួមជាមួយ Manchester City ជាង Inter Milan ។

Messi មានទំនាក់ទំនងក្នុងការផ្ទេរចេញពីក្លឹបកាតាឡាន់ បន្ទាប់ពីពួកគេត្រូវរងបរាជ័យយ៉ាងអាម៉ាសទល់នឹង Bayern Munich ដោយលទ្ធផល ៨-២ នៅក្នុងវគ្គ៨ ក្រុមចុងក្រោយ Champions League ។ហើយ Toure ដែលធ្លាប់លេងរួមក្រុមជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល នៅ Barcelona យល់ឃើញថា រូបគេនឹងជួបស្ថានភាពប្រសើរប្រសិនបើផ្ទេរមកកាន់ក្លឹប Man City ។

អតីតខ្សែបម្រើរូបនេះ បាននិយាយថា៖ ខ្ញុំគិតថា ប្រសិនបើ Messi ដាច់ខាតត្រូវតែចាកចេញពី Barcelona នោះគាត់នឹងផ្លាស់មកកាន់ Manchester City ។ ក្រុមរបស់លោក Pep Guardiola មានលុយជាច្រើនដើម្បីទិញរូបគាត់ ហើយបើនិយាយដោយត្រង់ទៅ មានតែក្លឹបមួយចំនួនតូចប៉ុណ្ណោះនៅ Premier League ប៉ុណ្ណោះដែលអាចមានលទ្ធភាពទិញយកគាត់បាន ។ គាត់បានបន្ថែមទៀតថា៖ ប្រសិនបើ Messi ផ្ទេរមក Man City ពេលនោះវានឹងគួរអោយចាប់អារម្មណ៍សម្រាប់លីគអង់គ្លេស ជាពិសេសដោយសារ តែក្រុមផ្សេងទៀតគឺខ្លាំងនិងមានភាពស្វិតស្វាញ ។

ប្រភព ៖ marca

0 comments:

Post a Comment