កីឡាករ Sadio Mane បានធានាដល់អ្នកគាំទ្រ Liverpool ថា គាត់មានកម្លាំងចិត្តដូចពេលមុន ៗ ដែរក្នុងការជួយក្រុមមួយនេះអោយឈ្នះពានជាច្រើននារដូវកាលក្រោយ ។ បន្ទាប់ពីបានលើកពានរង្វាន់ចំនួន ៤ ក្នុងឆ្នាំកន្លងមករួមទាំងពានរង្វាន់ UEFA Super Cup កីឡាករអន្តរជាតិសេណេហ្គាល់នៅតែមានឆន្ទះក្នុងការនាំយកជោគជ័យដ៏អស្ចារ្យមកកាន់ទឹកដី Anfield ។ ក្រៅពីការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League រួមជាមួយខ្សែប្រយុទ្ធ Mohamed Salah និង Roberto Firmino កីឡារវ័យ ២៨ឆ្នាំរូបនេះបានបង្ហើបថាគាត់ចង់ឈ្នះអ្វីៗគ្រប់យ៉ាងជាថ្មីម្ដងទៀត ។
គាត់បាននិយាយថា៖ ខ្ញុំតែងតែចង់ឈ្នះទាំងពីរ ។ ទោះបីនៅពេលដែលខ្ញុំឈ្នះ Champions League ពេលនោះខ្ញុំពិតជាចង់ឈ្នះ Premier League ។ ពេលនេះខ្ញុំបានឈ្នះទាំងជើងឯក Champions League និង Premier League ហើយប្រាកដណាស់ ខ្ញុំចង់ឈ្នះវាទាំងពីរជាថ្មីម្តងទៀត ។ ខ្ញុំគិតថាសម្រាប់ខ្ញុំរាល់ពានរង្វាន់ទាំងអស់គឺសំខាន់យើងធុញទ្រាន់ក្នុងឈ្នះទេ ហើយយើងចង់ឈ្នះវាម្ដងហើយម្តងទៀត ។
បញ្ជាក់ថា ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Jurgen Klopp ហង្សក្រហម Liverpool បានប្រែក្លាយជាក្លឹបដ៏ខ្លាំងបំផុតមួយនៅទ្វីបអឺរ៉ុបដោយបានឈ្នះពានរង្វាន់ជាច្រើនរួមទាំង Premier League ដែលរដូវកាលទើបតែបញ្ចប់កាលពីមុននេះ ។
ប្រភព ៖ Onefootball








0 comments:
Post a Comment