Saturday, August 15, 2020

PSG ឈានដល់វគ្គ១/២ផ្ដាច់ព្រ័ត្រជាលើក ដំបូងរយៈពេល២៥ឆ្នាំ ខណៈ Neymar តាមស្មើកំណត់ត្រាពិសេសមួយរបស់ M10

 

Paris Saint-Germain រកគ្រាប់បាល់បាន២គ្រាប់ នៅម៉ោងបន្ថែម យកឈ្នះទៅលើក្រុម Atalanta ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយ ។ Atalanta បានរកគ្រាប់បាល់នាំមុខដោយខ្សែបម្រើ Mario Pasalic នៅនាទីទី២៦ ប៉ុន្ដែ PSG ទទួលបានឱកាសចុងម៉ោងក្នុងការវាយបកនៅពេលដែល តារាឆ្នើម Neymar បញ្ជូនបាល់អោយខ្សែការពារ Marquinhos ស៊ុតបញ្ចូលទីតាមស្មើ នៅនាទីទី៩០ ហើយ Eric Maxim Choupo-Moting ជាអ្នករកគ្រាប់បាល់ជ័យជំនះ ។

គួរបញ្ជាក់ថា PSG នឹងត្រូវរង់ចាំមើលលទ្ធផល ការប្រកួតរវាងក្រុម RB Leipzig និង Atletico Madrid នារាត្រីនេះ ដើម្បីរកអ្នកឈ្នះ ជួបប្រកួតជាមួយពួកគេ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅរាត្រីថ្ងៃអង្គារសប្ដាហ៍ក្រោយ ។ ក្រោយចប់ការប្រកួត Neymar បាននិយាយថា៖ ខ្ញុំមិនដែលគិតពីការត្រលប់ទៅផ្ទះវិញនោះទេ ។ ចាប់តាំងពីពេលហ្វឹកហាត់កំដៅសាច់ដុំ រហូតដល់ចប់ការប្រកួត យើងមានជំនឿចិត្ត ។

យើងមិន ដែលបោះបង់នោះទេ ។ គ្មាននរណាម្នាក់អាចយកការតាំងចិត្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ចេញពីខ្ញុំបានឡើយ ។ យើងគឺជាក្រុមដ៏អស្ចារ្យ យើងគឺជាគ្រួសារ ដូច្នេះយើងដឹងថា ជាមួយនឹងការតាំងចិត្តបែបនេះ វាពិបាកក្នុងការទំលាក់យើងណាស់ ។ នៅក្នុងការប្រកួតនោះ កីឡាករវ័យ២៨ឆ្នាំ ក៏ធ្វើបានកំណត់ត្រាពិសេសមួយផងដែរ គឺញាក់បាល់ផុតគូ ប្រកួត១៦លើក ដែលជាកំណត់ត្រាច្រើនបំផុតនៅ Champions League ស្មើជា មួយ Lionel Messi ធ្លាប់ធ្វើបាននៅក្នុងការប្រកួត សម្រាប់ក្រុម Barcelona ទល់នឹង Manchester United កាលពីខែមេសាឆ្នាំ ២០០៨ ។

ប្រភព ៖ bbc

0 comments:

Post a Comment