Monday, August 24, 2020

Barca ចង់បានកីឡាករ Man City ម្នាក់មកជំនួស Jordi Alba ដែលក្លឹបត្រៀមលក់ចេញនៅរដូវក្ដៅនេះ

 

គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Ronald Koeman បានសម្លឹងឃើញ កីឡាករ Angelino របស់ Manchester City ជាកីឡាករគោលដៅដើម្បីនាំយកមកចូលរួមក្រុមនៅរដូវក្ដៅនេះ ។ ខ្សែការពារស្លាបឆ្វេងរូបនេះ បានចំណាយពេលពាក់កណ្ដាលរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ RB Leipzig ហើយបានជួយអោយពួកគេឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ប៉ុន្ដែត្រូវបានធ្លាក់ចេញក្រោមថ្វីជើងក្រុមខ្លាំងបារាំង Paris Saint-Germain ខណៈខ្សែការពារវ័យ ២៣ឆ្នាំ រូបនេះ អាចនឹងមានតម្លៃខ្លួន ប្រមាណ៣០ លានអឺរ៉ូ ។

Angelino ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលនៅលីគបាល់ទាត់អេស្ប៉ាញ La Liga ជាមួយ Girona និង Real Mallorca ទោះបីជាគាត់មិនដែលបង្ហាញខ្លួនទាន់តែសោះ សម្រាប់យុទ្ធនាការឆ្នាំ ២០១៦/១៧ ក៏ដោយ ។ ហើយបើតាមប្រភពព័ត៌មានមួយបានលេចឮ ស្របពេលដែលមានចចាមអារ៉ាមថា តារាឆ្នើម Jordi Alba របស់ក្លឹបអ្នកមានបុណ្យ Barcelona កំពុងស្ថិតនៅក្នុងបញ្ជីកីឡាករត្រូវលក់ចេញនៅរដូវក្ដៅនេះ ហើយអនាគតរបស់ Junior Firpo ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិលផងដែរ ។

គួររំឮកថា Angelino ទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតសម្រាប់ក្រុមដែលដឹកនាំដោយលោក Pep Guardiola បាន១២ ប្រកួត ប៉ុន្ដែ រូបគេស្ថិតនៅលេខរៀងបន្ទាប់ពី Benjamin Mendy, Oleksandr Zinchenko និង Joao Cancelo សម្រាប់ជម្រើសចូលរួមការប្រកួតរបស់ក្រុមនៅ Premier League ។

ប្រភព ៖ football-espana

0 comments:

Post a Comment