ក្រុម Juventus បានប្រកាសថាពួកគេនឹងអនុញ្ញាតអោយ Blaise Matuidi ចាកចេញមុនកិច្ចសន្យារបស់គាត់ផុតកំណត់ដោយ មានការព្រមព្រៀងគ្នា ។ Matuidi ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅ Inter Miami ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Juventus បានបញ្ជាក់ថា៖ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបបន្ទាប់ពីចំណាយពេល៣ ឆ្នាំនិងបានឈ្នះពានរង្វាន់ចំនួន៥ ជាមួយក្លឹប ។ ខ្សែបម្រើដែលបានឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ ២០១៨ ជាមួយបារាំងរូបនេះក៏ធ្លាប់ឈ្នះ Ligue 1 ៥លើកជាមួយ Paris Saint-Germain ផងដែរមុនពេលផ្លាស់ទៅទីក្រុង Turin នៅរដូវក្តៅឆ្នាំ ២០១៧ ។
Matuidi លេងបាន ១៣៣ ប្រកួតនៅ Juve ហើយចាប់តាំងពីគាត់មកដល់ ក្រៅពី Paulo Dybala គ្មានកីឡាករណាម្នាក់ដែលបង្ហាញខ្លួនច្រើនជាងគាត់ឡើយ ។ ការប្រកួតដំបូងរបស់គាត់គឺកាលពីថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៧ ក្នុងជ័យជម្នះ ៣-០ លើក្រុម Cagliari ។ ចំណែកឯគ្រាប់បាល់ដំបូងរបស់គាត់គឺរក បានក្នុងជំនួបទល់នឹង Bologna ។
លើសពីនេះទៅទៀតកាលដែលមានគាត់នៅតំបន់កណ្តាលគឺធ្វើអោយមានភាពខុសប្លែកគ្នាហេតុនេះហើយទើបធ្វើអោយគាត់ក្លាយជាកីឡាករដែលទទួលបានការស្រឡាញ់ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Juventus ចំពោះការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់គាត់មិនដែលបោះបង់ ។ Blaise គឺជាមនុស្ស ម្នាក់ដែលតែងតែស្ថិតនៅក្នុងបេះដូងរបស់យើងជានិច្ចហើយយើងសូមជូនពរអោយគាត់មានសុខភាពល្អបំផុតសម្រាប់ពេលអនាគត ។
ប្រភព ៖ Onefootball








0 comments:
Post a Comment