Tuesday, August 25, 2020

Napoli បើកភ្លើងខៀវអោយ Manchester City ចូលចរចាយក Kalidou Koulibaly ក្នុងរដូវក្ដៅនេះហើយ



យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថាក្លឹប Napoli បាននិងកំពុងបើកផ្លូវអោយក្លឹប Man City ចូលមកចរចាដើម្បីនាំយកខ្សែការពារកណ្ដាលមួយរូបរបស់ខ្លួនគឺកីឡាករ  Kalidou Koulibaly នៅអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។

កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះបានបង្កើតកេរ្តិ៍ឈ្មោះថាជាខ្សែការពារកណ្តាលដ៏ឆ្នើមម្នាក់របស់ពិភពលោកក្នុងកំឡុងពេលដែលគាត់នៅជាមួយក្រុម Napoli ហើយរូបគេក៏ជាខ្សែការពារមួយរូបដែលអាចរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៤៦លើកចាប់តាំងពីររូបគេមកលេងនៅ Napoli ផងដែរ។
ជាមួយនិងទេពកោសល្យដ៏ល្អមួយនេះហើយ រូបគេត្រូវបានរំពឹងថាអាចនិងផ្លាស់ទៅលេងអោយ Man City វិញមុនពេលរដូវកាល២០២០/២១​ ចាប់ផ្ដើម។ហើយបើយោងកាសែតអ៊ីតាលី Gazzetta dello Sport បានអះអាងថាប្រសិនបើ Koulibaly ស្វះស្វែងរកច្រកចេញពី Napoli នោះក្លិបយក្ស Serie A មួយនេះសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយ Man City ឆាប់ៗនេះ ជាមួយតម្លៃផ្ទេរសមរម្យទៀតផង។


គួររំលឹកផងដែរថាថ្មីៗនេះក្រុមរបស់លោក Pep Guardiola ក៏បានទិញបានខ្សែការពាររបស់ខ្លួនរួចហើយដោយការចុះហត្ថលេខាជាមួយ Nathan Ake ពី Bournemouth ខ្សែការពារស្លាប Ferran Torres ពី  Valencia ផងដែរ។
អត្ថបទដកស្រង់៖ Sportmole

0 comments:

Post a Comment