Thursday, August 27, 2020
តើមានក្លឹបមួយណា ហ៊ានចំណាយប្រាក់ 600លានផោន ក្នុងការចាកចេញមិនកុងត្រារបស់ Messi? ឬគាត់ត្រូវនៅបន្តជាមួយ Barcelona?
Tuesday, August 25, 2020
Messi បានស្នើសុំដើម្បីចាកចេញពី Barcelona ជាផ្លូវការហើយ
ប្រហែលមិនដល់ផុតកុងត្រាទេ ពេលនេះ Man City កំពុងវាយតម្លៃពីលទ្ធភាពនៃការចុះកុងត្រាជាមួយ Messi
Napoli បើកភ្លើងខៀវអោយ Manchester City ចូលចរចាយក Kalidou Koulibaly ក្នុងរដូវក្ដៅនេះហើយ
ក្លិបតោខៀវ Chelsea ជិតនឹងយល់ព្រមជាមួយ Kai Havertz និង Ben Chilwell
ក្រុមតោខៀវ Chelsea ជិតឈានដល់ការព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kai Havertz របស់ក្លឹប Bayer Leverkusen
ខ្សែការពារស្លាបឆ្វេង Ben Chilwell របស់ក្លឹប Leicester City
Havertz បានទទួលការចាប់អារម្មណ៍ពីក្លឹបធំ ៗ មួយចំនួននៅអឺរ៉ុបតែពេលនេះគ្រោងនឹងផ្លាស់ទៅ Stamford Bridge ដោយ Chelsea ជិតចុះកិច្ចព្រមព្រៀងជាមួយ Leverkusen ដែលអាចមានតម្លៃរហូតដល់ ៩០ លានផោន។
ប្រភព៖ skysports
Monday, August 24, 2020
Chelsea៖ ក្រុមតោខៀវនឹងផ្តល់ជូនគាត់នូវកិច្ចសន្យារយៈពេលមួយឆ្នាំ ចំនួន ១០ លានអឺរ៉ូ បូកនឹងជម្រើសសម្រាប់ឆ្នាំទី ២ និងប្រាក់រង្វាន់បន្ថែមនៅពេលចុះហត្ថលេខា
Barca ចង់បានកីឡាករ Man City ម្នាក់មកជំនួស Jordi Alba ដែលក្លឹបត្រៀមលក់ចេញនៅរដូវក្ដៅនេះ
គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Ronald Koeman បានសម្លឹងឃើញ កីឡាករ Angelino របស់ Manchester City ជាកីឡាករគោលដៅដើម្បីនាំយកមកចូលរួមក្រុមនៅរដូវក្ដៅនេះ ។ ខ្សែការពារស្លាបឆ្វេងរូបនេះ បានចំណាយពេលពាក់កណ្ដាលរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ RB Leipzig ហើយបានជួយអោយពួកគេឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ប៉ុន្ដែត្រូវបានធ្លាក់ចេញក្រោមថ្វីជើងក្រុមខ្លាំងបារាំង Paris Saint-Germain ខណៈខ្សែការពារវ័យ ២៣ឆ្នាំ រូបនេះ អាចនឹងមានតម្លៃខ្លួន ប្រមាណ៣០ លានអឺរ៉ូ ។
Angelino ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលនៅលីគបាល់ទាត់អេស្ប៉ាញ La Liga ជាមួយ Girona និង Real Mallorca ទោះបីជាគាត់មិនដែលបង្ហាញខ្លួនទាន់តែសោះ សម្រាប់យុទ្ធនាការឆ្នាំ ២០១៦/១៧ ក៏ដោយ ។ ហើយបើតាមប្រភពព័ត៌មានមួយបានលេចឮ ស្របពេលដែលមានចចាមអារ៉ាមថា តារាឆ្នើម Jordi Alba របស់ក្លឹបអ្នកមានបុណ្យ Barcelona កំពុងស្ថិតនៅក្នុងបញ្ជីកីឡាករត្រូវលក់ចេញនៅរដូវក្ដៅនេះ ហើយអនាគតរបស់ Junior Firpo ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិលផងដែរ ។
គួររំឮកថា Angelino ទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតសម្រាប់ក្រុមដែលដឹកនាំដោយលោក Pep Guardiola បាន១២ ប្រកួត ប៉ុន្ដែ រូបគេស្ថិតនៅលេខរៀងបន្ទាប់ពី Benjamin Mendy, Oleksandr Zinchenko និង Joao Cancelo សម្រាប់ជម្រើសចូលរួមការប្រកួតរបស់ក្រុមនៅ Premier League ។
ប្រភព ៖ football-espana
Willian បង្ហើបពីមូលហេតុមួយដែលធ្វើ អោយ Arsenal ព្រម អោយកុងត្រា រយៈ ពេល ៣ ឆ្នាំ ដល់រូបគេ
Willian បានបង្ហើបថ្មីៗ នេះថា មូលហេតុដែលអ្នកចាត់ការក្រុមកាំភ្លើង Arsenal លោក Mikel Arteta ព្រម ផ្តល់កុងត្រារយៈពេល ៣ ឆ្នាំដល់ខ្លួនព្រោះដើម្បីចង់អោយមានពេលវេលាគ្រប់គ្រាន់អាចប្រជែងដណ្តើមយកពានរង្វាន់ UEFA Champions League បាន ។ ជាក់ស្ដែង Arsenal មិនធ្លាប់ឈ្នះពាន Champions League សូម្បីតែម្តង បើទោះបីក្រុមមួយនេះត្រូវបានស្គាល់ថាជាក្រុមខ្លាំងខាងប្រជែងពាន FA Cup ឈ្នះច្រើនដាច់គេដល់ទៅ ១៤ លើកក៏ដោយ ។
រដូវកាលក្រោយកាំភ្លើងធំមានកៅអីលេងត្រឹមពាន UEL ប៉ុណ្ណោះ ខណៈនៅ UCL លុះត្រាអាចប្រជែងយកកៅអី Top ៤ នៅ Premier League ឬ ឈ្នះជើងឯក UEL ជាមុនសិន ។ ថ្លែងប្រាប់សារព័ត៌មានកន្លងទៅ Willian និយាយថា៖ ក្នុងចំណោមហេតុផលមួយដែលខ្ញុំទទួលបានកុងត្រា ៣ ឆ្នាំគឺខ្ញុំបានស្ថិតក្នុងចំណែកនៃផែនការណ៍សំខាន់មួយរបស់ក្លឹប ។
ខ្សែប្រយុទ្ធអន្ដរជាតិប្រេស៊ីលបន្តថា៖ ពេលខ្ញុំជជែកជាមួយគ្រូបង្វឹក គាត់និយាយថា ហេតុផលដែលគាត់ត្រូវការខ្ញុំរយៈពេល ៣ ឆ្នាំ ដំបូងគឺចង់អោយខ្ញុំជួយក្រុមប្រជែងដណ្តើមកៅអីបានលេង Champions League បន្ទាប់មកប្រើប្រាស់ពេលដែលសល់ដើម្បីប្រជែងយកពានរង្វាន់ធំបំផុតនៅអឺរ៉ុបមួយនេះ ។ បញ្ជាក់ថា ហែលកាត់អាជីពជាង ១០ ឆ្នាំ Willian មិនទាន់ស្គាល់រសជាតិឈ្នះពាន UCL សូម្បីតែមួយលើក ខណៈពាន PL ឈ្នះបាន ២ លើកហើយ ជាមួយតោខៀវ Chelsea ។
ប្រភព ៖ allfootball
គ្រូធំ Inter Milan ហាក់មិនច្បាស់ពីអនាគតខ្លួន ក្រោយបរាជ័យវគ្គផ្ដាច់ព្រ័ត្រ Europa League ក្រោមថ្វីជើង Sevilla
អ្នកចាត់ការក្លឹប Inter Milan លោក Antonio Conte បាននិយាយថា រូបលោកមិនដឹងច្បាស់ថា លោកអាចនឹងដឹកនាំក្រុមនៅទឹកដី San Siro នៅរដូវបន្ទាប់បានឬយ៉ាងណានោះទេ ក្រោយបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ Europa League ។ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះ បានចាប់ផ្ដើមរដូវកាលមួយដ៏ល្អជាមួយ Inter ដោយពួកគេតាមប្រកៀកជាមួយនឹងក្រុមយក្ស Juventus នៅ Serie A ដោយបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ២ ។
ទោះយ៉ាងណាការបរាជ័យទល់នឹង Sevilla ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League កាលពីយប់ថ្ងៃសុក្រកន្លងទៅ អាចជាការប្រកួតចុង ក្រោយដែលលោក Conte នៅដឹកនាំក្លឹបអ៊ីតាលី ។ លោកបានថ្លែងប្រាប់ Sky Sport Italia ថា៖ យើងនឹងមានការជួបពិភាក្សាជាមួយក្លឹប ហើយនឹងសម្រេចពីអនាគតរបស់ខ្ញុំ ។
ញុំមិនប្រាកដទេថា ខ្ញុំនៅតែជាអ្នកចាត់ការក្លឹបតទៅទៀតឬយ៉ាងណានោះទេ នៅរដូវកាលក្រោយយើងនឹងសម្រេចចិត្តទាំងអស់គ្នា ។ រំឮកថា អនាគតរបស់លោក Conte បានធ្លាក់ទៅក្នុងភាពស្រពេចស្រពិលចាប់តាំងពីការបញ្ចប់នៃយុទ្ធនាការ Serie A កាលពីដើមខែនេះបន្ទាប់ពីគាត់បានប៉ះទង្គិចយ៉ាងខ្លាំងជាមួយនាយករបស់ក្លឹប ។ លោកបាននិយាយថា៖ ចាប់ពីពេល នោះមក ខ្ញុំមិនគិតថាការងាររបស់កីឡាករហើយនឹងខ្ញុំត្រូវបានគេទទួលស្គាល់នោះឡើយ ។ ព្រោះថាយើងទាំងអស់គ្នាទទួលបានការការពារពីក្លឹបតិចតួចណាស់ អាចនិយាយបានថាស្មើនឹងសូន្យ ។
ប្រភព ៖ goal
អតីតខ្សែបម្រើម្នាក់ថា ក្លឹបមួយនេះល្អបំផុតសម្រាប់ Messi ប្រសិនបើត្រូវចាកចេញពី Barcelona
Lionel Messi បានជួបជាមួយនឹងលោក Ronald Koeman កាលពីថ្ងៃព្រហស្បត្តិ៍ ដើម្បីពិភាក្សាពីអនាគតរបស់ខ្លួននៅ Barcelona ប៉ុន្ដែ Yaya Toure ជឿជាក់ថា ប្រសិនបើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ចាក ចេញពីទឹកដី Camp Nou រូបគេមានភាគ រយខ្ពស់ ក្នុងការចូលរួមជាមួយ Manchester City ជាង Inter Milan ។
Messi មានទំនាក់ទំនងក្នុងការផ្ទេរចេញពីក្លឹបកាតាឡាន់ បន្ទាប់ពីពួកគេត្រូវរងបរាជ័យយ៉ាងអាម៉ាសទល់នឹង Bayern Munich ដោយលទ្ធផល ៨-២ នៅក្នុងវគ្គ៨ ក្រុមចុងក្រោយ Champions League ។ហើយ Toure ដែលធ្លាប់លេងរួមក្រុមជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល នៅ Barcelona យល់ឃើញថា រូបគេនឹងជួបស្ថានភាពប្រសើរប្រសិនបើផ្ទេរមកកាន់ក្លឹប Man City ។
អតីតខ្សែបម្រើរូបនេះ បាននិយាយថា៖ ខ្ញុំគិតថា ប្រសិនបើ Messi ដាច់ខាតត្រូវតែចាកចេញពី Barcelona នោះគាត់នឹងផ្លាស់មកកាន់ Manchester City ។ ក្រុមរបស់លោក Pep Guardiola មានលុយជាច្រើនដើម្បីទិញរូបគាត់ ហើយបើនិយាយដោយត្រង់ទៅ មានតែក្លឹបមួយចំនួនតូចប៉ុណ្ណោះនៅ Premier League ប៉ុណ្ណោះដែលអាចមានលទ្ធភាពទិញយកគាត់បាន ។ គាត់បានបន្ថែមទៀតថា៖ ប្រសិនបើ Messi ផ្ទេរមក Man City ពេលនោះវានឹងគួរអោយចាប់អារម្មណ៍សម្រាប់លីគអង់គ្លេស ជាពិសេសដោយសារ តែក្រុមផ្សេងទៀតគឺខ្លាំងនិងមានភាពស្វិតស្វាញ ។
ប្រភព ៖ marca
Saturday, August 15, 2020
ខ្សែបម្រើ Bayern Munich ម្នាក់ចង់ចាកចេញពីក្លឹបដើម្បីអាចលេងក្រោមដឹកនាំរបស់លោក Jurgen Klopp
បើតាមប្រភពមួយបានអោយដឹងថា កីឡាករ Thiago Alcantara របស់ក្រុម Bayern Munich មានបំណងចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp ។ ប៉ុន្ដែបច្ចុប្បន្ន Liverpool មិនបានសម្លឹងមើលការពង្រឹងតំបន់បម្រើឡើយ ។ មិនមានការបង្ហាញថាស្ថានភាពនឹងផ្លាស់ប្តូរទេប៉ុន្តែប្រសិនបើវាកើតឡើងកីឡាករអន្តរជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះនឹងមានឈ្មោះដែលក្រុមហង្សក្រហមអាចធ្វើការពិចារណា ។ Thiago នៅសល់មួយឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់នៅឯទឹកដី Allianz Arena ហើយគាត់បានប្រាប់ពួកគេថាគាត់ចង់ចាកចេញដើម្បីស្វែងរកការប្រកួតប្រជែងជាថ្មី ។
នាយកកីឡារបស់ក្លឹប Bayern លោក Karl-Heinz Rummeniggesaid បាននិយាយថា៖ នៅសប្តាហ៍នេះពួកគេនឹងទទួលយកតម្លៃសមរម្យមួយសម្រាប់គាត់ ដែលត្រូវបានគេជឿជាក់ថាមានតម្លៃ ៣០ លានផោន ។ ប៉ុន្តែដោយមាន Fabinho, Naby Keita, Georginio Wijnaldum, Jordan Henderson, Alex Oxlade-Chamberlain, James Milner និង Curtis Jones លោក Klopp អាច មានជម្រើសច្រើនក្នុងតំបន់បម្រើ ។
យ៉ាងណាមិញលោក Hansi Flick ដែលជាគ្រូបង្វឹករបស់ក្រុម Bayern Munich មានអារម្មណ៍ថាការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ពិតជាល្អសម្រាប់ Thiago ។ នៅក្នុងបទសម្ភាសន៍ជាមួយ Sport Bild លោក Flick បាននិយាយថា៖ Thiago ធ្លាប់លេងអោយ Barcelona និង ៧ ឆ្នាំសម្រាប់ Bayern Munich ។ គាត់ចង់បានការប្រកួតប្រជែងថ្មីដែលតាមគំនិតរបស់ខ្ញុំគួរតែជា Premier League ។ គាត់គឺជាកីឡាករសំខាន់ណាស់សម្រាប់យើងដែលផ្តល់អោយក្រុមនូវអ្វីដែលជាក់លាក់ហើយយើងត្រូវតែរកអ្នកជំនួសគាត់ដែលមានគុណភាពប្រហាក់ប្រហែលគ្នា ។
ប្រភព ៖ skysports
Juventus ប្រកាសចែកផ្លូវជាមួយតារាឆ្នើមខ្លួនម្នាក់មុនកិច្ចសន្យាផុតកំណត់
ក្រុម Juventus បានប្រកាសថាពួកគេនឹងអនុញ្ញាតអោយ Blaise Matuidi ចាកចេញមុនកិច្ចសន្យារបស់គាត់ផុតកំណត់ដោយ មានការព្រមព្រៀងគ្នា ។ Matuidi ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅ Inter Miami ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Juventus បានបញ្ជាក់ថា៖ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបបន្ទាប់ពីចំណាយពេល៣ ឆ្នាំនិងបានឈ្នះពានរង្វាន់ចំនួន៥ ជាមួយក្លឹប ។ ខ្សែបម្រើដែលបានឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ ២០១៨ ជាមួយបារាំងរូបនេះក៏ធ្លាប់ឈ្នះ Ligue 1 ៥លើកជាមួយ Paris Saint-Germain ផងដែរមុនពេលផ្លាស់ទៅទីក្រុង Turin នៅរដូវក្តៅឆ្នាំ ២០១៧ ។
Matuidi លេងបាន ១៣៣ ប្រកួតនៅ Juve ហើយចាប់តាំងពីគាត់មកដល់ ក្រៅពី Paulo Dybala គ្មានកីឡាករណាម្នាក់ដែលបង្ហាញខ្លួនច្រើនជាងគាត់ឡើយ ។ ការប្រកួតដំបូងរបស់គាត់គឺកាលពីថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៧ ក្នុងជ័យជម្នះ ៣-០ លើក្រុម Cagliari ។ ចំណែកឯគ្រាប់បាល់ដំបូងរបស់គាត់គឺរក បានក្នុងជំនួបទល់នឹង Bologna ។
លើសពីនេះទៅទៀតកាលដែលមានគាត់នៅតំបន់កណ្តាលគឺធ្វើអោយមានភាពខុសប្លែកគ្នាហេតុនេះហើយទើបធ្វើអោយគាត់ក្លាយជាកីឡាករដែលទទួលបានការស្រឡាញ់ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Juventus ចំពោះការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់គាត់មិនដែលបោះបង់ ។ Blaise គឺជាមនុស្ស ម្នាក់ដែលតែងតែស្ថិតនៅក្នុងបេះដូងរបស់យើងជានិច្ចហើយយើងសូមជូនពរអោយគាត់មានសុខភាពល្អបំផុតសម្រាប់ពេលអនាគត ។
ប្រភព ៖ Onefootball
កូនបិសាចក្រហមម្នាក់សង្ឃឹមថាអាចបន្ដកុងត្រាថ្មីជាមួយក្លឹប
នៅពេល Europa League បានបញ្ចប់ Paul Pogba រំពឹងថាក្រុមបិសាចក្រហម Manchester United នឹងបើកកិច្ចចរចាកិច្ចសន្យាថ្មីនៅពេលដែលយុទ្ធនាការ Europa League របស់ពួកគេបញ្ចប់ ។ ខ្សែបម្រើរូបនេះនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Old Trafford ដោយមានជម្រើសក្នុងការបន្ត ១២ ខែទៀត ។ កីឡាករអន្តរជាតិបារាំងរូបនេះបានផ្សារភ្ជាប់ជាមួយក្លឹប Real Madrid និងអតីតក្លឹប Juventus កាលពីរដូវក្តៅមុនប៉ុន្តែឥឡូវនេះហាក់មានបំណងចុះកិច្ចសន្យាថ្មីនៅ United ។
Pogba បានខកខានភាគច្រើននៃយុទ្ធនាការដែលអូសបន្លាយឆ្នាំ ២០១៩-២០ តាមរយៈការរងរបួសប៉ុន្តែការវិលត្រឡប់ដ៏គួរអោយចាប់អារម្មណ៍របស់គាត់ចំពោះការចាប់ផ្តើមនៃរដូវកាលថ្មីនេះអាចបញ្ចប់នៅ Europa League ជាមួយនឹងកិច្ចព្រមព្រៀងថ្មីដែលត្រូវបានអនុវត្ត ។ Sky Sports News បានរាយការណ៍ថា៖ Pogba សប្បាយចិត្តនៅ United ហើយគាត់រំពឹងថាពួកគេនឹងបើកកិច្ចពិភាក្សាកិច្ចសន្យានៅពេលដែលយុទ្ធនាការ Europa League របស់ពួកគេបញ្ចប់ ។
កុងត្រាបច្ចុប្បន្នរបស់គាត់នឹងចប់នៅរដូវក្តៅឆ្នាំក្រោយប៉ុន្តែ United តែងតែបញ្ចូលជម្រើសនៅឆ្នាំនេះដូច្នេះក្លឹបដទៃមិនអាចទទួលបានការផ្ទេរដោយឥតគិតថ្លៃនោះឡើយ ។ ចំពោះ Jesse Lingard វិញក៏ដូចជា Pogba ដែរ គាត់នៅសល់កិច្ចសន្យា ១ ឆ្នាំទៀតជាមួយនឹងជម្រើសបន្ដ ១២ ខែទៀត ។ ដូច្នេះពិតណាស់ការសម្រេចគឺត្រូវធ្វើឡើងសម្រាប់ Lingard និង Pogba នៅពេលដែល United ចុះហត្ថលេខានាំយកកីឡាករដទៃទៀតមកកាន់ក្រុម ។
ប្រភព ៖ skysports
PSG ឈានដល់វគ្គ១/២ផ្ដាច់ព្រ័ត្រជាលើក ដំបូងរយៈពេល២៥ឆ្នាំ ខណៈ Neymar តាមស្មើកំណត់ត្រាពិសេសមួយរបស់ M10
Paris Saint-Germain រកគ្រាប់បាល់បាន២គ្រាប់ នៅម៉ោងបន្ថែម យកឈ្នះទៅលើក្រុម Atalanta ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយ ។ Atalanta បានរកគ្រាប់បាល់នាំមុខដោយខ្សែបម្រើ Mario Pasalic នៅនាទីទី២៦ ប៉ុន្ដែ PSG ទទួលបានឱកាសចុងម៉ោងក្នុងការវាយបកនៅពេលដែល តារាឆ្នើម Neymar បញ្ជូនបាល់អោយខ្សែការពារ Marquinhos ស៊ុតបញ្ចូលទីតាមស្មើ នៅនាទីទី៩០ ហើយ Eric Maxim Choupo-Moting ជាអ្នករកគ្រាប់បាល់ជ័យជំនះ ។
គួរបញ្ជាក់ថា PSG នឹងត្រូវរង់ចាំមើលលទ្ធផល ការប្រកួតរវាងក្រុម RB Leipzig និង Atletico Madrid នារាត្រីនេះ ដើម្បីរកអ្នកឈ្នះ ជួបប្រកួតជាមួយពួកគេ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅរាត្រីថ្ងៃអង្គារសប្ដាហ៍ក្រោយ ។ ក្រោយចប់ការប្រកួត Neymar បាននិយាយថា៖ ខ្ញុំមិនដែលគិតពីការត្រលប់ទៅផ្ទះវិញនោះទេ ។ ចាប់តាំងពីពេលហ្វឹកហាត់កំដៅសាច់ដុំ រហូតដល់ចប់ការប្រកួត យើងមានជំនឿចិត្ត ។
យើងមិន ដែលបោះបង់នោះទេ ។ គ្មាននរណាម្នាក់អាចយកការតាំងចិត្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ចេញពីខ្ញុំបានឡើយ ។ យើងគឺជាក្រុមដ៏អស្ចារ្យ យើងគឺជាគ្រួសារ ដូច្នេះយើងដឹងថា ជាមួយនឹងការតាំងចិត្តបែបនេះ វាពិបាកក្នុងការទំលាក់យើងណាស់ ។ នៅក្នុងការប្រកួតនោះ កីឡាករវ័យ២៨ឆ្នាំ ក៏ធ្វើបានកំណត់ត្រាពិសេសមួយផងដែរ គឺញាក់បាល់ផុតគូ ប្រកួត១៦លើក ដែលជាកំណត់ត្រាច្រើនបំផុតនៅ Champions League ស្មើជា មួយ Lionel Messi ធ្លាប់ធ្វើបាននៅក្នុងការប្រកួត សម្រាប់ក្រុម Barcelona ទល់នឹង Manchester United កាលពីខែមេសាឆ្នាំ ២០០៨ ។
ប្រភព ៖ bbc
Gabriel Jesus ទទូចថា ក្រុមរបស់ខ្លួនបានរៀនសូត្រពីកំហុសដែលបរាជ័យកន្លងទៅ ទើបអាចឈានដល់កំរិតកំពូល
តារាឆ្នើមរបស់ក្លឹប Manchester City កីឡាករ Gabriel Jesus ជឿជាក់ថាក្រុមរបស់ខ្លួនបានរៀនសូត្រពីកំហុសកាលពីមុននៅក្នុងពានរង្វាន់អឺរ៉ុប ។ ក្រុមរបស់លោក Pep Guardiola បានស៊ូទ្រាំនឹងការលំបាកក្នុងដំណាក់កាលចុងក្រោយនៃពានរង្វាន់ UEFA Champions League នាប៉ុន្មានរដូវកាលចុងក្រោយនេះ ។ ប៉ុន្តែនៅពេលនេះពួកគេមានឱកាសធ្វើដំណើរទៅប្រកួតនៅព័រទុយហ្កាល់ ហើយសង្ឃឹមថានឹងបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានរង្វាន់អ៊ឺរ៉ុបលើកដំបូង ។ ខ្សែប្រយុទ្ធអន្ដរជាតិប្រេស៊ីលរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ យើងត្រូវតែមានក្ដីស្រមៃ ។
ខ្ញុំជាអ្នកសុបិនហើយអាចស្រមៃខ្លួន ខ្ញុំជាមួយនឹងពានរង្វាន់នៅលើដៃរបស់ខ្ញុំ ។ ប៉ុន្តែដឹងថាការពិតគឺខុសគ្នាយើងត្រូវតែប្រឹងប្រែងដើម្បីបង្ហាញពីការលះបង់របស់យើង ។ ហើយការឈ្នះគឺជារឿងសំខាន់បំផុត ។ Gabriel បានបន្តទៀតថា៖ ក្នុងនាមជាក្រុមមួយយើងបានឈានទៅរកភាពល្អប្រ សើរបន្ទាប់ពីការធ្លាក់ចេញពីការប្រកួតក្របខ័ណ្ឌ Champions League កាលពីលើកមុន ។
គ្មាននរណាម្នាក់ចូលចិត្តការបរាជ័យនោះទេ យើងមានការខកចិត្តជាពិសេសព្រោះវាជាការប្រកួតដណ្តើមពានរង្វាន់ធំបំផុតនៅទ្វីបអឺរ៉ុប ។ នេះគឺជាបាល់ទាត់រឿងទាំងនេះបានកើតឡើង ហើយយើងត្រូវទទួលយកការពិត ។ យើងមិនមានការសោកស្តាយទេហើយយើងក៏មិនមានពេលវេលាសោកស្តាយដែរនៅក្នុងវិស័យបាល់ទាត់អ្នកមិនមានពេលវេលាសម្រាប់រឿងទាំងនោះទេព្រោះយើងមានឱកាសសម្រាប់ធ្វើការប្រកួតដ៏អស្ចារ្យមួយផ្សេងទៀតនៅឆ្នាំនេះ ។
ប្រភព ៖ Onefootball
Friday, August 14, 2020
ខ្សែប្រយុទ្ធហង្សក្រហមម្នាក់ ធានាជួយក្លឹបអោយឈ្នះពានរង្វាន់ម្ដងទៀតនៅរដូវកាលក្រោយ
កីឡាករ Sadio Mane បានធានាដល់អ្នកគាំទ្រ Liverpool ថា គាត់មានកម្លាំងចិត្តដូចពេលមុន ៗ ដែរក្នុងការជួយក្រុមមួយនេះអោយឈ្នះពានជាច្រើននារដូវកាលក្រោយ ។ បន្ទាប់ពីបានលើកពានរង្វាន់ចំនួន ៤ ក្នុងឆ្នាំកន្លងមករួមទាំងពានរង្វាន់ UEFA Super Cup កីឡាករអន្តរជាតិសេណេហ្គាល់នៅតែមានឆន្ទះក្នុងការនាំយកជោគជ័យដ៏អស្ចារ្យមកកាន់ទឹកដី Anfield ។ ក្រៅពីការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League រួមជាមួយខ្សែប្រយុទ្ធ Mohamed Salah និង Roberto Firmino កីឡារវ័យ ២៨ឆ្នាំរូបនេះបានបង្ហើបថាគាត់ចង់ឈ្នះអ្វីៗគ្រប់យ៉ាងជាថ្មីម្ដងទៀត ។
គាត់បាននិយាយថា៖ ខ្ញុំតែងតែចង់ឈ្នះទាំងពីរ ។ ទោះបីនៅពេលដែលខ្ញុំឈ្នះ Champions League ពេលនោះខ្ញុំពិតជាចង់ឈ្នះ Premier League ។ ពេលនេះខ្ញុំបានឈ្នះទាំងជើងឯក Champions League និង Premier League ហើយប្រាកដណាស់ ខ្ញុំចង់ឈ្នះវាទាំងពីរជាថ្មីម្តងទៀត ។ ខ្ញុំគិតថាសម្រាប់ខ្ញុំរាល់ពានរង្វាន់ទាំងអស់គឺសំខាន់យើងធុញទ្រាន់ក្នុងឈ្នះទេ ហើយយើងចង់ឈ្នះវាម្ដងហើយម្តងទៀត ។
បញ្ជាក់ថា ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Jurgen Klopp ហង្សក្រហម Liverpool បានប្រែក្លាយជាក្លឹបដ៏ខ្លាំងបំផុតមួយនៅទ្វីបអឺរ៉ុបដោយបានឈ្នះពានរង្វាន់ជាច្រើនរួមទាំង Premier League ដែលរដូវកាលទើបតែបញ្ចប់កាលពីមុននេះ ។
ប្រភព ៖ Onefootball
Real ចង់យកតារាឆ្នើមម្នាក់ដែលអោយ Arsenal ខ្ចីជើង មករួមក្រុមនៅរដូវកាលក្រោយ
ទោះយ៉ាងណា ឥឡូវនេះពួកគេបានសំរេចចិត្តនាំគាត់ត្រឡប់មកវិញហើយកីឡាកររូបនេះអាចនឹងទទួលបានឱកាសគួរអោយចាប់អារម្មណ៍នៅថ្ងៃខាងមុខ ។ AS សង្កត់ធ្ងន់ថា៖ លោក Zidane បាននិយាយចុងក្រោយនៅទីនេះដូច្នេះមាន ឱកាសដែលគាត់ប្រហែលជាមិនធ្វើបានល្អគ្រប់គ្រាន់ដើម្បីស្ថិតនៅក្នុងក្រុមដំបូងប៉ុន្តែស្តាប់មើលទៅហាក់ដូចជាត្រូវការរកជម្រើសផ្សេង ។ Madrid បានចុះហត្ថលេខាគាត់ក្នុងឆ្នាំ ២០១៧ ដើម្បីស្នងតំណែងចុងក្រោយរបស់ Luka Modric ហើយពួកគេបានបង្ហាញថាពេលវេលារបស់គាត់ដែលត្រូវបោះជំហានទៅមុខនិងធ្វើអ្វីដែលគាត់គួរធ្វើ សម្រាប់ក្លឹប ។
ប្រភព ៖ Onefootball
ខ្សែប្រយុទ្ធឆ្នើម PSG ម្នាក់ទំនងជាអាច ជាសះស្បើយទាន់ការប្រកួត UCL នៅប្រទេសព័រទុយហ្កាល់
Kylian Mbappe អាចនឹងវិលត្រឡប់មកចូលរួមជាមួយ Paris St-Germain ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League សម្រាប់ការប្រកួតទល់នឹង Atalanta នៅទីក្រុងលីសបោន ។ កីឡាករសញ្ជាតិបារាំងរូបនេះកំពុងសម្រាកព្យាបាលរបួសហើយគ្រូបង្វឹកលោក Thomas Tuchel និយាយថា Mbappe នឹងជាសះស្បើយទាន់ពេលប្រសិនបើគ្មានរឿងអ្វីកើតឡើង ។
ទោះយ៉ាងណាលោក Tuchel នៅពេលនោះបានលើកឡើងថា Mbappe នឹងត្រូវបានប្រើអោយលេងជាកីឡាករបម្រុងទល់នឹងក្រុមមកពីអ៊ីតាលី ។លោកបាននិយាយថា៖ យើងពិតជារីករាយដែលមានលទ្ធភាពបញ្ចប់ការប្រកួតជាមួយ Kylian នៅលើទីលាន ។
ម្ចាស់ជើងឯក World Cup ២០១៨ Mbappe ដែលមានវ័យ ២១ ឆ្នាំបានរងរបួសកជើងអំឡុងពេល PSG ឈ្នះ French Cup ក្នុងវគ្គផ្តាច់ព្រ័ត្រ ទល់នឹង Saint-Etienne កាលពីថ្ងៃទី ២៤ ខែកក្កដាប៉ុន្តែគាត់អាចនឹងជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតវគ្គ៨ ក្រុមចុងក្រោយ ។ រំឮកថាក្រុមម្ចាស់ជើងឯកបារាំងមិនដែលបានឈានដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ការប្រកួតពានអឺរ៉ុបឡើយចាប់តាំងពីពេលដែលប្រធានក្លឹបជនជាតិកាតាចូលកាន់កាប់តំណែងកាលពីជាងមួយទសវត្សរ៍មុន ។
ប្រភព ៖ bbc
ពេលនេះ Juventus ត្រៀមលក់ខ្សែបម្រើខ្លួនម្នាក់នៅរដូវក្ដៅ
យោងតាម Sky Italy បានអោយដឹងថា Aaron Ramsey អាចនឹងចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះដោយម្ចាស់ជើងឯក Serie A សុខចិត្តទទួលយកការផ្តល់ជូនសម្រាប់ខ្សែបម្រើរូបនេះ ។ កីឡាករអន្តរជាតិវេលស៍បានចូលរួមជាមួយក្រុមសេះបង្កង់ពីក្រុម Arsenal ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុនបន្ទាប់ពីចំណាយពេល១១ ឆ្នាំនៅឯកីឡដ្ឋាន Emirates ។ កីឡាករវ័យ ២៩ ឆ្នាំដែលជាប់ទាក់ទងនឹងការវិលត្រឡប់ទៅក្របខ័ណ្ឌ Premier League វិញនៅសល់រយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ ។
ការលក់ Ramsey គឺជាលទ្ធភាពមួយប៉ុន្តែមិន មែនជាអាទិភាពសម្រាប់គ្រូបង្វឹកថ្មីរបស់ Juventus លោក Andrea Pirlo ដែលត្រូវបានតែងតាំងជំនួសលោក Maurizio Sarri កាលពីដើមសប្តាហ៍នេះឡើយ ។ Blaise Matuidi គ្រោងនឹងចូលរួមជាមួយក្រុម Inter Miami របស់លោក David Beckham នៅក្របខណ្ឌ MLS ខណៈដែល Sami Khedira និង Gonzalo Higuain ក៏ទំនងជានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះដែរ ។
Ramsey ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ដងអំឡុងពេលយុទ្ធនាការឆ្នាំ ២០១៩/២០ ខណៈដែល Juventus បានឈ្នះពានរង្វាន់ Serie A ជាលើកទី ៩ របស់ពួកគេនិងជាលើកទី ៣៦ នៃប្រវត្តិសាស្ដ្រ ១២២ ឆ្នាំរបស់ក្លឹប ។
ប្រភព ៖ skysports
Thursday, August 13, 2020
Man Utd ត្រៀមបើកចរចារឡើងវិញ សម្រាប់កីឡាករវ័យក្មេងមួយរូបរបស់ Barcelona
តាមសេចក្តីរាយការណ៍បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានត្រៀមចរចារម្ដងទៀតសម្រាប់ខ្សែប្រយុទ្ធវ័យជំទង់របស់ក្រុម Barcelona គឺកីឡាករ Ansu Fati ក្នុងឱកាសទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។
កីឡាករវ័យ ១៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនដ៏គួរអោយចាប់អារម្មណ៍សម្រាប់រដូវកាលនេះដោយស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៣២លើកសម្រាប់គ្រប់ការប្រកួតទាំងអស់របស់ក្រុម Barcelona ក្នុងរដូវកាលនេះ។
យ៉ាងណាមិញក្រុមបិសាចក្រហម Manchester United ដែលតែងតែចាប់ចិត្តជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បាននិងកំពុងត្រៀមចរចារឡើងវិញម្ដងទៀតជាមួយក្រុម Barca ។ ដោយក្នុងនោះបើតាមការចុះផ្សាយរបស់សារពត៍មាន Sport បានអោយដឹងថា បន្ទាប់ពីមានភាពមិនច្បាស់លាស់ជាមួយនឹងការចរចារជាមួយក្រុម Dortmund ក្នុងការចុះហត្ថលេខាសម្រាប់កីឡាករ Jadon Sancho រួចមក បានធ្វើអោយក្រុមម្ចាស់ជើង Premier League ២០សម័យកាលមួយនេះ បានបង្វែរទិសដៅរបស់ខ្លួនដោយត្រៀមចូលតុចរចារឡើងវិញលើការផ្ទេរ Fati។
តែទោះជាយ៉ាងណាក្រុមយក្សកាតាឡាន់មួយនេះនៅតែមានឆន្ទៈក្នុងការរក្សាកីឡាករវ័យក្មេងរបស់ខ្លួនដដែល។ខណៈបើតាមការដឹងគឺ Ansu Fati នៅសល់កុងត្រារយៈពេល២ឆ្នាំទៀតជាមួយក្រុម Barcelona។
អត្ថបទដកស្រង់៖ Sportmole
ថ្នាក់លើ Chelsea ម្នាក់ថា រដូវកាលដំបូងរបស់ Lampard ជាមួយក្លឹបអាចចាត់ទុកថាធ្វើបានល្អហើយ
ក្រុមប្រឹក្សាភិបាលរបស់ Chelsea ជឿជាក់ថាលោក Frank Lampard បានរីករាយដែលទទួលបានជោគជ័យក្នុងរដូវកាលដំបូងនៅឯទឹកដី Stamford Bridge ។ Lampard ដឹកនាំក្រុមតោខៀវទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងក្របខ័ណ្ឌ Premier League ខណៈដែលពួកគេក៏ បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ដែរ ទោះបីជាចាញ់ Arsenal ក៏ដោយ ។ ហើយលោកប្រធាន Bruce Buck បានអបអរសាទរចំពោះគ្រូបង្វឹករូបនេះ ដែលជួយក្លឹបដណ្ដើមបានកៅអីលេងនៅក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ ។
Lampard ដែលជាអតីតខ្សែបម្រើ Chelsea បានបង្កើតយុគសម័យថ្មីនៅក្លឹបទីក្រុងឡុងដ៍ដែលធ្វើអោយថ្នាក់លើរបស់ក្លឹបមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ លោក Buck បាននិយាយថា៖ នៅមជ្ឈដ្ឋានជុំវិញយើងគិតថា វាជារដូវដែលទទួលបានជោគជ័យខ្លាំងមួយ ។ ខ្ញុំគិតថាជាក់ស្តែងយើងនឹងកាន់តែរីករាយជាងនេះ ប្រសិនបើយើងឈ្នះ FA Cup ។
ប៉ុន្តែខ្ញុំប្រាកដថាអ្នកចាត់ការទូទៅនិងកីឡាករមិនបានវង្វេងស្មារតីដោយសារមិនឈ្នះពានរង្វាន់ឡើយ ។ លោក Buck បានបន្ថែមថា៖ « Frank Lampard គឺជាកម្លាំងវិជ្ជមានមួយសម្រាប់ Chelsea ។ គាត់នៅតែបានបង្ហាញភាពជឿជាក់ជាច្រើនដល់ក្លឹប ។ ហើយវាជាពេលវេលាដ៏រំភើបមួយសម្រាប់ពួកយើង ។
ប្រភព ៖ skysports
Wednesday, August 12, 2020
Dortmund ប្រកាសថា Sancho បានកុងត្រាជាមួយក្លឹបដោយសម្ងាត់ ធ្វើឱ្យ Man Utd អស់ឱកាស.......
ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខា Jadon Sancho ជាយូរមកហើយប៉ុន្តែកិច្ចព្រមព្រៀងមួយនេះហាក់ដូចជាត្រូវបានបញ្ចប់ ដោយកីឡាករអន្ដរជាតិអង់គ្លេសកំពុងស្នាក់នៅ Borussia Dortmund ដដែល ។ លោក Michael Zorc ប្រធានផ្នែកកីឡារបស់ Dortmund បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា៖ Jadon Sancho នឹងលេងអោយយើងក្នុងរដូវកាលខាងមុខនេះ ។ ខ្ញុំគិតថាចម្លើយនោះ អាចបញ្ជាក់សំណួរទាំងអស់របស់អ្នកគាំទ្រ ។ លើសពីការសម្រេចចិត្តនោះលោក Zorc បានប្រកាសថាកិច្ចសន្យារបស់ Sancho ត្រូវបានពង្រីកដោយសម្ងាត់កាលពីរដូវក្តៅឆ្នាំមុន ។
កាលពីរដូវក្តៅមុនយើងបានដំឡើងប្រាក់ឈ្នួលរបស់ Jadon រួចហើយដើម្បី អោយសមនឹងការអភិវឌ្ឍរបស់គាត់ ។ ទាក់ ទងនឹងរឿងនោះយើងបានបន្តកិច្ចសន្យារបស់គាត់ដល់ឆ្នាំ ២០២៣ ។ កាសែតក្នុងស្រុក Ruhr Nachrichten ទទូចថាមិនមានឃ្លាណាមួយដែលត្រូវបានបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងថ្មីនេះទេ ។ Man Utd បានសង្ឃឹមថានឹងចុះហត្ថលេខាជាមួយ Sancho នៅរដូវក្តៅនេះប៉ុន្តែត្រូវបានគេរាយការណ៍ថាមិនមានឆន្ទៈចង់ចំណាយតម្លៃតាមការស្នើសុំ ១២០ លានផោនរបស់ Dortmund ឡើយ ។
របាយការណ៍បានលើកឡើងថាពួកគេមានទំនុកចិត្តលើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករម្នាក់ដែលនៅសល់តែ ២ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ ។ ទោះយ៉ាងណាអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ ។ Dortmund បានកំណត់ពេលវេលាកំណត់ត្រឹមថ្ងៃទី ១០ ខែសីហាដើម្បីអោយ United ដាក់សំណើរសមរម្យប៉ុន្តែពួកគេហាក់យកចិត្តទុកដាក់ខ្លាំង ហើយ Sancho នឹងបន្តស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់សម្រាប់ឆ្នាំ ២០២០/២១ ។
ប្រភព ៖ Onefootball
គ្រូធំ AC Milan ចង់អោយតារាឆ្នើមរូបនេះយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹប
គ្រូបង្វឹករបស់ក្លឹប AC Milan លោក Stefano Pioli បានបង្ហើបអោយដឹងថា លោកចង់អោយ Zlatan Ibrahimovic ចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយក្លឹប ។លោក Pioli បាននិយាយថាការផ្លាស់ប្តូរពាក់កណ្ដាលរដូវកាលចុងក្រោយរបស់ Milan គឺដោយសារការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ ។ លោក Pioli បានប្រាប់ La Repubblica ថា៖ នៅឆ្នាំ ២០២០ មានតែ Atalanta ប៉ុណ្ណោះដែលរកបានពិន្ទុច្រើនជាងយើង ។
មិនមានអ្វីគ្រប់យ៉ាងដំណើរការរលូនពេញមួយរដូវកាល នោះទេប៉ុន្តែគាត់បានធ្វើអោយអ្វីៗគ្រប់យ៉ាងមើលទៅមានភាពងាយស្រួល ។ វាមិនត្រឹម ត្រូវទេដែលនិយាយអំពីអាយុរបស់គាត់ព្រោះគាត់មានជំនាញ ១០០ ភាគរយ ។ គាត់បានបង្រៀនកីឡាករក្មេងៗពីសមត្ថភាពប្រកួត ប្រជែងនៅក្នុងវគ្គហ្វឹកហាត់នីមួយៗ ។ គាត់ជាមនុស្សដំបូងដែលបានមកដល់ហើយចុងក្រោយត្រូវចាកចេញ ។
ទាំងនេះគឺជាសញ្ញាដ៏រឹងមាំ ។ Zlatan មានការគោរពយ៉ាងខ្លាំងចំពោះតួនាទី ហើយគាត់បានបង្កើនការប្រកួតប្រជែងខ្លាំង ។ គាត់មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការឆ្លងកាត់មិន សូវល្អនៅក្នុងតំបន់ torello ។ លោកបានបន្ថែមថា៖ យើងជឿជាក់ថាគាត់គួរតែបន្តនៅជាមួយយើង ។ គួរបញ្ជាក់ថា រដូវកាល ២០១៩/២០ បានបញ្ចប់ហើយ ដោយ AC Milan រួមទាំងក្រុមនៅក្របខណ្ឌ Serie A ទាំងអស់កំពុងសម្រាកវិសមកាល រង់ចាំបើករដូវកាលថ្មី ។
ប្រភព ៖ Onefootball
អេស៉្បាញនឹងធ្វើដំណើរទៅប្រទេសព័រទុយហ្កាល់ដើម្បីប្រកួតមិត្តភាពនៅខែតុលាខាងមុខនេះ
ប្រភព ៖ Onefootball
Sergio Aguero ហោះទៅព័រទុយហ្កាល់ទាំងរបួស ក្រោមក្ដីសង្ឃឹមជាសះស្បើយទាន់ការប្រកួត
កីឡាករ Sergio Aguero របស់ក្រុម Manchester City កំពុងហោះហើរជាមួយមិត្តរួមក្រុមរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League នៅព័រទុយហ្កាល់ ។ ក្រុមរបស់ Pep Guardiola នឹងត្រូវប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់នឹង Lyon ដែលជាការប្រកួតតែមួយជើងប៉ុណ្ណោះដើម្បីកាត់សេចក្ដីយកឈ្នះចាញ់ ។ នៅក្នុងដំណើរនេះ ប្រសិនបើពួកគេអាចទទួលជ័យជម្នះនោះ ក្លឹបយក្សអង់គ្លេសមួយនេះនឹងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។
Aguero កំពុងជាសះស្បើយពីរបួសជង្គង់ហើយសង្ឃឹមថាគាត់អាចលេងបានក្នុងករណីចាំបាច់នៃការប្រកួត ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះប្រហែលជាមិនអាចបង្ហាញខ្លួនសម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនោះទេប៉ុន្តែកាសែត Daily Mail បានរាយការណ៍ថារូបគេកំពុងតែខិតខំប្រឹងប្រែងដើម្បីអាចលេងបានប្រសិនបើពួកគេអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬវគ្គផ្តាច់ព្រ័ត្រ ។
Man City នឹងប្រើប្រាស់ Gabriel Jesus ជាខ្សែប្រយុទ្ធជួរមុខ ក្រោយពីពួកគេអវត្តមាន Aguero ។ ហើយគាត់បានចូលរួមចំណែកដ៏សំខាន់ក្នុងទម្លាក់ក្រុមស្ដេចស Real Madrid នៅវគ្គ ១៦ ក្រុមចុងក្រោយ ។ គួរបញ្ជាក់ថា Manchester City កំពុងដាក់គោលដៅលើកពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ របស់ក្លឹបក្រោយពីពួកគេបានបរាជ័យក្នុងការការពារតំណែងជើងឯកក្របខណ្ឌ Premier League រដូវកាល ២០១៩/២០ ។
ប្រភព ៖ Onefootball
Man Utd ចាប់អារម្មណ៍ខ្សែបម្រើ Bayer Leverkusn ដែលជាគោលដៅធំរបស់ Chelsea
តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្រុមបិសាចក្រហម Manchester United កំពុងដាក់គោលដៅចូលរួមប្រជែងជាមួយក្លឹបតោខៀវ Chelsea ដើម្បីចរចារចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរបស់ក្រុម Bayer Leverkusen គឺកីឡាករ Kai Havertz។
កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាអាចនឹងផ្លាស់ទៅចូលរួមនៅឯទឹកដី Stamford Bridge នៅពេលដែលចប់ភារៈកិច្ច Europa League ជាមួយក្រុម Bayer Leverkusen ស្របពេលដែលកិច្ចចរចារវាងសមីខ្លួននឹងក្លឹបតោខៀវគឺទទួលបានជោគជ័យ នៅឡើយតែការចរចាតម្លៃជាមួយក្រុម Bayer Leverkusen ទៀតប៉ុណ្ណោះ។
យ៉ាងណាមិញក្រោយខកខានក្នុងការចុះហត្ថលេខាសម្រាប់ Sancho ពេលនេះ Man Utd បានកំណត់គោលដៅថ្មីដោយយោងតាមសារព័ត៌មាន Manchester Evening News បានអះអាងថាក្រុមបិសាចក្រហមបានបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅចូលរួមប្រជែងជាមួយក្លឹបតោខៀវ Chelsea ក្នុងការចុះហត្ថលេខាលើ Kai Havertz។
ជាមួយគ្នានេះដែលបើតាមរបាយការណ៍ដដែលបានបញ្ជាក់ថាលោក Solskjaer ពិតជាចង់បានជម្រើសបន្ថែមទៀតបន្ទាប់ពី Sancho ក្នុងនោះ Kai Havertz គឺជាគោលដៅបន្ទាប់ដែលលោក Ole បង្ហាញការចាប់អារម្មណ៍។
គួររំលឹកផងដែរថា Havertz បានរកគ្រាប់បាល់ ១៨ គ្រាប់និង Assists អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៩ លើកក្នុងរដូវកាលនេះ ខណៈកុងត្រាដែលនៅសល់បច្ចុប្បន្នដែលនៅសល់គឺមានរយៈពេល ២ឆ្នាំទៀត ជាមួយក្រុម Bayer Leverkusen។
អត្ថបទដកស្រង់៖ Sportmole
Spurs ទិញបានខ្សែបម្រើថ្មីមួយរូបពីក្លឹប Southampton ក្នងតម្លៃខ្លួន ២០ លានផោន
ក្លឹបមាន់ខ្នែងមាស Tottenham Hotspur បានព្រមព្រៀមចុះហត្ថលេខាជាមួយខ្សែបម្រើរបស់ក្រុម Southampton គឺកីឡាករ Emile Hojbjerg ជាមួយនឹងកិច្ចសន្យា៥ឆ្នាំ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានក្លាយជាកីឡាករដំបូងដែលក្លឹប Spurs បានចុះហត្ថលេខាក្នុងរដូវក្ដៅនេះ ហើយវាក៏ជាបំណងប្រាថ្នារបស់ Hojbjerg ដែលចង់ធ្វើការជាមួយលោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Spurs ផងដែរ។
យ៉ាងណាមិញ ក្រោយផ្លាស់ពីក្លឹប Southampton មកចូលរួមជាមួយក្រុម Spurs រួចមកកីឡាករ Emile Hojbjerg បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនទៅកាន់ទូរទស្សន៍ Spurs ថា“អ្វីដែលសំខាន់សម្រាប់ខ្ញុំគឺខ្ញុំចង់លេងនៅក្លឹបមួយដែលអាចមើលឃើញថាអនាគតវែងឆ្ងាយរបស់ខ្ញុំគឺស្ថិតក្នុងនោះ ហើយវាគឺជាកីឡាករម្នាក់របស់ក្រុម Spurs។
គួររំលឹកផងដែរថាកីឡាករ Hojbjerg បានផ្ទេរមកលេងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១៦ ពីក្លឹប Bayern Munich ដែលជាកន្លែងមួយដែលគាត់ធ្លាប់បានធ្វើការក្រោមការដឹកនាំរបស់លោក Pep Guardiola ។ខណៈរដូវកាលនេះ Hojbjerg បង្ហាញខ្លួនបាន៣៣លើក និង Assists អោយមិត្តរួមបានម្ដងសម្រាប់ក្រុម Southampton ក្នុងរដូវកាលនេះផងដែរ។
អត្ថបទដកស្រង់៖ Sportmole
Tuesday, August 11, 2020
Liverpool កាន់តែខិតជិតក្នុងការទិញកីឡាករម្នាក់មកប្រជែងតំណែងជាមួយ Robertson
ក្រុមហង្សក្រហម Liverpool បានខិតកាន់ តែកៀកក្នុងការចុះហត្ថលេខាយកខ្សែការពារស្លាបឆ្វេង Kostas Tsimikas របស់ក្លឹប Olympiacos ក្នុងតម្លៃខ្លួន ១១,៧៥លានផោន ។ កីឡាករវ័យ២៤ឆ្នាំ ស្ថិតនៅក្នុងចំណោមកីឡាករឆ្នើមរបស់ Olympiacos សម្រាប់រដូវកាលនេះ ដោយបានជួយអោយពួកគេក្លាយជាជើងឯក Greek Super League លើកទី៤៥ ហើយបានឡើងមកកាន់វគ្គ១៦ ក្រុមចុងក្រោយ Europa League ប៉ុន្ដែត្រូវបានទំលាក់ដោយក្រុម Wolves ។
ក្លឹបហង្សក្រហមបានពិចារណាទៅលើ Tsimikas ជាជម្រើសទី២ បន្ទាប់ពីពួកគេមិនអាចសម្រេចការព្រម ព្រៀងក្នុងការផ្ទេរខ្សែការពារ Jamal Lewis របស់ក្លឹប Norwich City ដើម្បីមកចូលរួមប្រជែងតំណែងរបស់ Andy Robertson បាន ។ ក្លឹប Norwich បានទាមទារ ២០លានផោន ប៉ុន្ដែ Liverpool ព្រមអោយតែ ១០ លានផោនប៉ុណ្ណោះ សម្រាប់តម្លៃរបស់ Lewis ។
កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងហោះហើរទៅកាន់ចក្រភពអង់ គ្លេសអោយបានឆាប់ដើម្បីទទួលបានការព្យាបាលនិងពិភាក្សាអំពីលក្ខខណ្ឌផ្ទាល់ខ្លួន ។ គួរបញ្ជាក់ថា Liverpool បានតាមដាន ខ្សែការពារ Tsimikas ជាយូរមកហើយ ដោយពួកគេយល់ឃើញថា កីឡាកររូបនេះ មានគុណភាព ក្នុងការអភិវឌ្ឍខ្លួន ក្លាយជាខ្សែការពារលំដាប់កំពូលមួយរូប ខណៈដែលតម្លៃស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នផងដែរ ។
ប្រភព ៖ skysports
អតីតជើងចាស់ Juventus ម្នាក់ហ៊ានអះអាង Pirlo នឹងក្លាយជាអ្នកចាត់ការល្អជាង Zidane
គ្រូបង្វឹកថ្មីរបស់ក្លឹប Juventus គឺលោក Andrea Pirlo នឹងក្លាយជាអ្នកចាត់ការដ៏ល្អមួយរូប លើសកម្រិតរបស់ Zinedine Zidane ថែមទៀត ។ នេះបើតាមការលើកឡើងរបស់អតីតកីឡាករជើងចាស់នៅសេះបង្កង់គឺលោក Alessandro Del Piero ។ Pirlo ដែលត្រូវបាន Juventus ប្រកាសចាត់តាំងជាអ្នកចាត់ការឈុត U23 កាលពីជាង ១០ ថ្ងៃមុន ក៏ស្រាប់តែទទួលបានដំណឹងភ្ញាក់ផ្អើលអោយឡើងមកបន្តតំណែងពីលោក Sarri ក្រោយដឹកនាំសេះបង្កង់ធ្លាក់ពី UCL ក្រោមថ្វីជើងរបស់ក្រុមបារាំង Lyon ។
ប្រាប់សារព័ត៌មាន Sky Sport លោក Del Piero និយាយថា៖ វាជាការប្រៀបធៀបមិនស្មើភាពមួយ ព្រោះ Zidane គេធ្លាប់ដឹកនាំថ្នាលយុវជនរបស់ Real Madrid ហើយក៏ធ្លាប់ជាជំនួយការរបស់ Carlo Ancelotti ថែមទៀត ប៉ុន្តែគ្រប់យ៉ាងរបស់ Pirlo ខ្ញុំជឿថាគេអាចធ្វើបានល្អជាង Zidane ។ លោកបន្តថា៖ ដោយសារ Pirlo គេដឹងច្បាស់ពីក្លឹប Juventus ពីកីឡាករ ពីថ្នាក់លើ បែបនេះខ្ញុំគិតថាពួកគេប្រាកដជាអាចមានទំនាក់ទំនងចុះសម្រុងគ្នាលឿនបំផុត និយាយដោយស្មោះត្រង់ទៅខ្ញុំមិនគិតថាគាត់អាចមកដល់ចំណុចនេះទេ ដំបូងឡើយគាត់បានឡើងមកកាន់តួនាទីនៅ U23 ហើយក៏រំលងមកដល់នេះ អញ្ចឹងមានតែពាក្យជូនពរសម្រាប់គាត់តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថាការប្រកួតរបស់ Juventus នៅរដូវកាល ២០១៩/២០ គឺបញ្ចប់ទៅអស់ទាំងស្រុងហើយ បែបនេះការបង្ហាញសមត្ថភាពនៃការដឹកនាំប្រកួត គឺប្រហែលជាយើងបានឃើញនៅចុងខែសីហា ប្រសិនសេះបង្កង់មានប្រកួតមិត្តភាព ឬអាចដល់ខែក្រោយសម្រាប់រដូវកាលថ្មីតែម្តង ។
ប្រភព ៖ skysports
Monday, August 10, 2020
Sancho ជាអនាគត់ម្ចាស់ Balloon DÓr _ Pep ថាវគ្គ៨ក្រុមគឺ World Cub _ Juventus តែងតាំងអ្នកចាត់ការថ្មី (Video Inside)
*Sancho ជាអនាគត់ម្ចាស់ Balloon DÓr
*Pep ថាវគ្គ៨ក្រុមគឺ World Cub
*Juventus តែងតាំងអ្នកចាត់ការថ្មី
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវគេរាយការណ៍ថា មិនទាន់សម្រេចច្បាស់ពីអនាគតរបស់គាត់ជាមួយ Juventus នៅឡើយទេ
🔥🔥ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវគេរាយការណ៍ថា មិនទាន់សម្រេចច្បាស់ពីអនាគតរបស់គាត់ជាមួយ Juventus នៅឡើយទេ ក្រោយពេលលោក Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹក Juventus ។🔥🔥
PSG គឺជាក្លិបដែលមានភាគរយច្រើនគាត់ទៅបន្ត ស្របពេលប្រធានក្លិប PSG នៅតែចិញ្ចឹមចិត្តចង់បានគាត់។😮











































