ក្លឹបមាន់ខ្នែងមាស Tottenham Hotspur បានព្រមព្រៀមចុះហត្ថលេខាជាមួយខ្សែបម្រើរបស់ក្រុម Southampton គឺកីឡាករ Emile Hojbjerg ជាមួយនឹងកិច្ចសន្យា៥ឆ្នាំ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានក្លាយជាកីឡាករដំបូងដែលក្លឹប Spurs បានចុះហត្ថលេខាក្នុងរដូវក្ដៅនេះ ហើយវាក៏ជាបំណងប្រាថ្នារបស់ Hojbjerg ដែលចង់ធ្វើការជាមួយលោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Spurs ផងដែរ។
យ៉ាងណាមិញ ក្រោយផ្លាស់ពីក្លឹប Southampton មកចូលរួមជាមួយក្រុម Spurs រួចមកកីឡាករ Emile Hojbjerg បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនទៅកាន់ទូរទស្សន៍ Spurs ថា“អ្វីដែលសំខាន់សម្រាប់ខ្ញុំគឺខ្ញុំចង់លេងនៅក្លឹបមួយដែលអាចមើលឃើញថាអនាគតវែងឆ្ងាយរបស់ខ្ញុំគឺស្ថិតក្នុងនោះ ហើយវាគឺជាកីឡាករម្នាក់របស់ក្រុម Spurs។
គួររំលឹកផងដែរថាកីឡាករ Hojbjerg បានផ្ទេរមកលេងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១៦ ពីក្លឹប Bayern Munich ដែលជាកន្លែងមួយដែលគាត់ធ្លាប់បានធ្វើការក្រោមការដឹកនាំរបស់លោក Pep Guardiola ។ខណៈរដូវកាលនេះ Hojbjerg បង្ហាញខ្លួនបាន៣៣លើក និង Assists អោយមិត្តរួមបានម្ដងសម្រាប់ក្រុម Southampton ក្នុងរដូវកាលនេះផងដែរ។
អត្ថបទដកស្រង់៖ Sportmole









0 comments:
Post a Comment