Tuesday, August 25, 2020
Napoli បើកភ្លើងខៀវអោយ Manchester City ចូលចរចាយក Kalidou Koulibaly ក្នុងរដូវក្ដៅនេះហើយ
ក្លិបតោខៀវ Chelsea ជិតនឹងយល់ព្រមជាមួយ Kai Havertz និង Ben Chilwell
ក្រុមតោខៀវ Chelsea ជិតឈានដល់ការព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kai Havertz របស់ក្លឹប Bayer Leverkusen
ខ្សែការពារស្លាបឆ្វេង Ben Chilwell របស់ក្លឹប Leicester City
Havertz បានទទួលការចាប់អារម្មណ៍ពីក្លឹបធំ ៗ មួយចំនួននៅអឺរ៉ុបតែពេលនេះគ្រោងនឹងផ្លាស់ទៅ Stamford Bridge ដោយ Chelsea ជិតចុះកិច្ចព្រមព្រៀងជាមួយ Leverkusen ដែលអាចមានតម្លៃរហូតដល់ ៩០ លានផោន។
ប្រភព៖ skysports
Monday, August 24, 2020
Chelsea៖ ក្រុមតោខៀវនឹងផ្តល់ជូនគាត់នូវកិច្ចសន្យារយៈពេលមួយឆ្នាំ ចំនួន ១០ លានអឺរ៉ូ បូកនឹងជម្រើសសម្រាប់ឆ្នាំទី ២ និងប្រាក់រង្វាន់បន្ថែមនៅពេលចុះហត្ថលេខា
Barca ចង់បានកីឡាករ Man City ម្នាក់មកជំនួស Jordi Alba ដែលក្លឹបត្រៀមលក់ចេញនៅរដូវក្ដៅនេះ
គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Ronald Koeman បានសម្លឹងឃើញ កីឡាករ Angelino របស់ Manchester City ជាកីឡាករគោលដៅដើម្បីនាំយកមកចូលរួមក្រុមនៅរដូវក្ដៅនេះ ។ ខ្សែការពារស្លាបឆ្វេងរូបនេះ បានចំណាយពេលពាក់កណ្ដាលរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ RB Leipzig ហើយបានជួយអោយពួកគេឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ប៉ុន្ដែត្រូវបានធ្លាក់ចេញក្រោមថ្វីជើងក្រុមខ្លាំងបារាំង Paris Saint-Germain ខណៈខ្សែការពារវ័យ ២៣ឆ្នាំ រូបនេះ អាចនឹងមានតម្លៃខ្លួន ប្រមាណ៣០ លានអឺរ៉ូ ។
Angelino ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលនៅលីគបាល់ទាត់អេស្ប៉ាញ La Liga ជាមួយ Girona និង Real Mallorca ទោះបីជាគាត់មិនដែលបង្ហាញខ្លួនទាន់តែសោះ សម្រាប់យុទ្ធនាការឆ្នាំ ២០១៦/១៧ ក៏ដោយ ។ ហើយបើតាមប្រភពព័ត៌មានមួយបានលេចឮ ស្របពេលដែលមានចចាមអារ៉ាមថា តារាឆ្នើម Jordi Alba របស់ក្លឹបអ្នកមានបុណ្យ Barcelona កំពុងស្ថិតនៅក្នុងបញ្ជីកីឡាករត្រូវលក់ចេញនៅរដូវក្ដៅនេះ ហើយអនាគតរបស់ Junior Firpo ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិលផងដែរ ។
គួររំឮកថា Angelino ទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតសម្រាប់ក្រុមដែលដឹកនាំដោយលោក Pep Guardiola បាន១២ ប្រកួត ប៉ុន្ដែ រូបគេស្ថិតនៅលេខរៀងបន្ទាប់ពី Benjamin Mendy, Oleksandr Zinchenko និង Joao Cancelo សម្រាប់ជម្រើសចូលរួមការប្រកួតរបស់ក្រុមនៅ Premier League ។
ប្រភព ៖ football-espana
Willian បង្ហើបពីមូលហេតុមួយដែលធ្វើ អោយ Arsenal ព្រម អោយកុងត្រា រយៈ ពេល ៣ ឆ្នាំ ដល់រូបគេ
Willian បានបង្ហើបថ្មីៗ នេះថា មូលហេតុដែលអ្នកចាត់ការក្រុមកាំភ្លើង Arsenal លោក Mikel Arteta ព្រម ផ្តល់កុងត្រារយៈពេល ៣ ឆ្នាំដល់ខ្លួនព្រោះដើម្បីចង់អោយមានពេលវេលាគ្រប់គ្រាន់អាចប្រជែងដណ្តើមយកពានរង្វាន់ UEFA Champions League បាន ។ ជាក់ស្ដែង Arsenal មិនធ្លាប់ឈ្នះពាន Champions League សូម្បីតែម្តង បើទោះបីក្រុមមួយនេះត្រូវបានស្គាល់ថាជាក្រុមខ្លាំងខាងប្រជែងពាន FA Cup ឈ្នះច្រើនដាច់គេដល់ទៅ ១៤ លើកក៏ដោយ ។
រដូវកាលក្រោយកាំភ្លើងធំមានកៅអីលេងត្រឹមពាន UEL ប៉ុណ្ណោះ ខណៈនៅ UCL លុះត្រាអាចប្រជែងយកកៅអី Top ៤ នៅ Premier League ឬ ឈ្នះជើងឯក UEL ជាមុនសិន ។ ថ្លែងប្រាប់សារព័ត៌មានកន្លងទៅ Willian និយាយថា៖ ក្នុងចំណោមហេតុផលមួយដែលខ្ញុំទទួលបានកុងត្រា ៣ ឆ្នាំគឺខ្ញុំបានស្ថិតក្នុងចំណែកនៃផែនការណ៍សំខាន់មួយរបស់ក្លឹប ។
ខ្សែប្រយុទ្ធអន្ដរជាតិប្រេស៊ីលបន្តថា៖ ពេលខ្ញុំជជែកជាមួយគ្រូបង្វឹក គាត់និយាយថា ហេតុផលដែលគាត់ត្រូវការខ្ញុំរយៈពេល ៣ ឆ្នាំ ដំបូងគឺចង់អោយខ្ញុំជួយក្រុមប្រជែងដណ្តើមកៅអីបានលេង Champions League បន្ទាប់មកប្រើប្រាស់ពេលដែលសល់ដើម្បីប្រជែងយកពានរង្វាន់ធំបំផុតនៅអឺរ៉ុបមួយនេះ ។ បញ្ជាក់ថា ហែលកាត់អាជីពជាង ១០ ឆ្នាំ Willian មិនទាន់ស្គាល់រសជាតិឈ្នះពាន UCL សូម្បីតែមួយលើក ខណៈពាន PL ឈ្នះបាន ២ លើកហើយ ជាមួយតោខៀវ Chelsea ។
ប្រភព ៖ allfootball
គ្រូធំ Inter Milan ហាក់មិនច្បាស់ពីអនាគតខ្លួន ក្រោយបរាជ័យវគ្គផ្ដាច់ព្រ័ត្រ Europa League ក្រោមថ្វីជើង Sevilla
អ្នកចាត់ការក្លឹប Inter Milan លោក Antonio Conte បាននិយាយថា រូបលោកមិនដឹងច្បាស់ថា លោកអាចនឹងដឹកនាំក្រុមនៅទឹកដី San Siro នៅរដូវបន្ទាប់បានឬយ៉ាងណានោះទេ ក្រោយបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ Europa League ។ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះ បានចាប់ផ្ដើមរដូវកាលមួយដ៏ល្អជាមួយ Inter ដោយពួកគេតាមប្រកៀកជាមួយនឹងក្រុមយក្ស Juventus នៅ Serie A ដោយបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ២ ។
ទោះយ៉ាងណាការបរាជ័យទល់នឹង Sevilla ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League កាលពីយប់ថ្ងៃសុក្រកន្លងទៅ អាចជាការប្រកួតចុង ក្រោយដែលលោក Conte នៅដឹកនាំក្លឹបអ៊ីតាលី ។ លោកបានថ្លែងប្រាប់ Sky Sport Italia ថា៖ យើងនឹងមានការជួបពិភាក្សាជាមួយក្លឹប ហើយនឹងសម្រេចពីអនាគតរបស់ខ្ញុំ ។
ញុំមិនប្រាកដទេថា ខ្ញុំនៅតែជាអ្នកចាត់ការក្លឹបតទៅទៀតឬយ៉ាងណានោះទេ នៅរដូវកាលក្រោយយើងនឹងសម្រេចចិត្តទាំងអស់គ្នា ។ រំឮកថា អនាគតរបស់លោក Conte បានធ្លាក់ទៅក្នុងភាពស្រពេចស្រពិលចាប់តាំងពីការបញ្ចប់នៃយុទ្ធនាការ Serie A កាលពីដើមខែនេះបន្ទាប់ពីគាត់បានប៉ះទង្គិចយ៉ាងខ្លាំងជាមួយនាយករបស់ក្លឹប ។ លោកបាននិយាយថា៖ ចាប់ពីពេល នោះមក ខ្ញុំមិនគិតថាការងាររបស់កីឡាករហើយនឹងខ្ញុំត្រូវបានគេទទួលស្គាល់នោះឡើយ ។ ព្រោះថាយើងទាំងអស់គ្នាទទួលបានការការពារពីក្លឹបតិចតួចណាស់ អាចនិយាយបានថាស្មើនឹងសូន្យ ។
ប្រភព ៖ goal
អតីតខ្សែបម្រើម្នាក់ថា ក្លឹបមួយនេះល្អបំផុតសម្រាប់ Messi ប្រសិនបើត្រូវចាកចេញពី Barcelona
Lionel Messi បានជួបជាមួយនឹងលោក Ronald Koeman កាលពីថ្ងៃព្រហស្បត្តិ៍ ដើម្បីពិភាក្សាពីអនាគតរបស់ខ្លួននៅ Barcelona ប៉ុន្ដែ Yaya Toure ជឿជាក់ថា ប្រសិនបើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ចាក ចេញពីទឹកដី Camp Nou រូបគេមានភាគ រយខ្ពស់ ក្នុងការចូលរួមជាមួយ Manchester City ជាង Inter Milan ។
Messi មានទំនាក់ទំនងក្នុងការផ្ទេរចេញពីក្លឹបកាតាឡាន់ បន្ទាប់ពីពួកគេត្រូវរងបរាជ័យយ៉ាងអាម៉ាសទល់នឹង Bayern Munich ដោយលទ្ធផល ៨-២ នៅក្នុងវគ្គ៨ ក្រុមចុងក្រោយ Champions League ។ហើយ Toure ដែលធ្លាប់លេងរួមក្រុមជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល នៅ Barcelona យល់ឃើញថា រូបគេនឹងជួបស្ថានភាពប្រសើរប្រសិនបើផ្ទេរមកកាន់ក្លឹប Man City ។
អតីតខ្សែបម្រើរូបនេះ បាននិយាយថា៖ ខ្ញុំគិតថា ប្រសិនបើ Messi ដាច់ខាតត្រូវតែចាកចេញពី Barcelona នោះគាត់នឹងផ្លាស់មកកាន់ Manchester City ។ ក្រុមរបស់លោក Pep Guardiola មានលុយជាច្រើនដើម្បីទិញរូបគាត់ ហើយបើនិយាយដោយត្រង់ទៅ មានតែក្លឹបមួយចំនួនតូចប៉ុណ្ណោះនៅ Premier League ប៉ុណ្ណោះដែលអាចមានលទ្ធភាពទិញយកគាត់បាន ។ គាត់បានបន្ថែមទៀតថា៖ ប្រសិនបើ Messi ផ្ទេរមក Man City ពេលនោះវានឹងគួរអោយចាប់អារម្មណ៍សម្រាប់លីគអង់គ្លេស ជាពិសេសដោយសារ តែក្រុមផ្សេងទៀតគឺខ្លាំងនិងមានភាពស្វិតស្វាញ ។
ប្រភព ៖ marca














