បើយោងតាមសេចក្ដីរាយការណ៍របស់ការសែតអេស៉្បាញ Mundo Deportivo បានឲ្យដឹងថាខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona កីឡាករ Luis Suarez កំពុងតែធ្វើការទាក់ទងជាមួយថ្នាក់ដឹកនាំរបស់ក្លិប Juventus លោក Pavel Nedved ក្នុងការផ្ទេររូបគេមកលេងនៅលីគកំពូល Serie A រដូវកាលថ្មីនេះ។
លោក Ronald Koeman ដែលជាអ្នកចាតិការទូទៅថ្មីរបស់ក្រុម Barcelona បានប្រាប់ Suarez ថារូបគេមិនស្ថិតក្នុងបញ្ជីឈ្មោះកីឡាករសំខាន់សម្រាប់រដូវកាលក្រោយនោះទេ ដោយអោយរូបគេស្វែងរកក្លឹបថ្មីមុនទីផ្សារដោះកីឡាកររដូវក្ដៅត្រូវបានបិទ។
យ៉ាងណាមិញក្រុមសេះបង្កង Juventus អាចជាក្លឹបមួយដែលមានភាគរយខ្ពស់ជាងគេក្នុងការនាំយកកីឡាករសញ្ជាតិអុយរ៉ាហ្គាយរូបនេះមកលេងជាដៃគូរជាមួយកីឡាករ Cirstiano Ronaldo ក្រោយពេលដែល កីឡាករ Gonzalo Higuain កំពុងតែរៀបចំបង្វេចចាកចេញពីក្លិបនៅទីក្រុង Turin ក្នុងរដូវក្ដៅនេះ។
គួររំលឹកផងដែរថា គិតមកទល់ពេលនេះស្ថានភាពក្រុម Barcelona នៅមិនទាន់ដំណោះណាមួយទាក់ទងនិងជម្លោះផ្ទៃក្នុងនោះទេ ជាក់ស្ដែងបំណងចាកចេញរបស់ Messi ត្រូវបានចោទជាមតិធំដែលក្លឹបកំពុងខ្វាយខ្វល់យ៉ាងខ្លាំង ខណៈដែលកីឡាករ Luis Suarez និងមិត្តរួមក្រុម Messi មិនបានចូលរួមតេស្តសុខភាពដើម្បីត្រៀមចូលហ្វឹកហាត់សម្រាប់រដូវកាលថ្មីនោះទេ មានន័យថាពួកគេទាំងពីរប្រហែលជាត្រូវស្វែងរកវាលស្មៅថ្មីពិតប្រាកដហើយ។
អត្ថបទដកស្រង់៖ Dailymail








0 comments:
Post a Comment