តាមប្រភពពត៌មានបានអោយដឹងថាក្រុម Ajax កំពុងតែមានគំរោងប្រើប្រាស់ថវិការដែលបានមកពីការលក់ Donny van de Beek ទៅកាន់ Manchester United ក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Barcelona ក្នុងរដូវក្ដៅនេះ។
Van de Beek នឹងចូលរួមជាមួយ United ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៤០ លានផោន ជាមួយនិងកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅ Old Trafford ។
យ៉ាងណាមិញកាសែតអេស្បាញ Sport បានរាយការណ៍ថាក្រុមហុលឡង់គ្រោងនឹងកៀងគរថវិកានោះឡើងវិញក្នុងការនាំយក Suarez ត្រលប់មកក្លឹបពី Barcelona វិញ នេះបើតាមការនាយកបច្ចេកទេសរបស់ Ajax គឺលោក Marc Overmars។
គួររំលឹកផងដែរថា Luis Suarez ធ្លាប់បានចំណាយពេល ៣ ឆ្នាំកន្លះជាមួយ Ajax ពីឆ្នាំ ២០០៧ ដល់ ២០១១ ដោយរកបាន ១១១ គ្រាប់ក្នុង ១៥៩ ប្រកួតសម្រាប់ក្លឹបមុនពេលចូលរួមជាមួយ Liverpool ។
ទោះបីជាយ៉ាងណាក្តីក្តីសង្ឃឹមរបស់ Ajax អាចនិងត្រូវបានបាត់បង់ដោយសារតែក្រុម Juventus បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរូបនេះហើយ។
អត្ថបទដកស្រង់៖ Sportmole








0 comments:
Post a Comment