Wednesday, September 2, 2020

Neymar បញ្ជាក់ថា រូមគាត់នៅតែបន្តលេងជាមួយក្លឹប PSG យ៉ាងហោចណាស់មួយរដូវកាលទៀត!!!



ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមាន Paris Saint-Germain កីឡាករ Neymar បានបញ្ជាក់ច្បាស់ៗថាគេនឹងបន្តស្នាក់នៅក្លឹបយក្សបារាំង យ៉ាងហោចណាស់មួយរដូវកាលទៀត ។ ជាក់ស្តែងខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ៤ រួចហើយ ជាមួយក្រុម PSG ក្នុងរដូវកាល ២០១៩/២០ នេះ ប៉ុន្តែគេនៅតែទទួលបានភាពខកចិត្តខ្លាំង ក្រោយពីរបូតពានរង្វាន់ធំបំផុតមួយនៅក្នុងក្តីស្រម៉ៃ បន្ទាប់ពីក្រុមរបស់លោក Thomas Tuchel ត្រូវបំបាក់ដោយ Bayern Munich ក្នុងវគ្គផ្តាច់ព្រ័ត្រក្រប ខ័ណ្ឌ Champions League ។

ប៉ុន្តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ Neymar បានចេញមុខបញ្ជាក់ច្បាស់ៗថាគេចង់បន្តស្នាក់នៅក្រុម PSG យ៉ាងហោច ណាស់មួយរដូវកាលទៀត ហើយនឹងមិនមានផែនការចាកចេញពីក្លឹប នៅពេលណាឆាប់ៗនេះនោះទេ ។ លើសពីនេះ Neymar បានប្រាប់គេហទំព័រផ្លូវការរបស់ PSG ថា ៖ ខ្ញុំនឹងស្នាក់នៅ PSG រដូវកាលក្រោយទៀត ។ ខ្ញុំមានមហិច្ឆិតាក្នុងការត្រលប់ទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ម្តងទៀត លើកនេះគឺដើម្បីឈ្នះវា ។ ខ្ញុំតែងមានគំនិតក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាទុកឈ្មោះរបស់ខ្ញុំនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹប ។
ប្រភព ៖ metro

0 comments:

Post a Comment