Messi៖“ ឥឡូវនេះខ្ញុំកំពុងនៅបន្តជាមួយក្លិប Barcelona ពីព្រោះលោកអគ្គនាយកបានប្រាប់ខ្ញុំថាវិធីតែមួយគត់ដែលខ្ញុំអាចចាកចេញបានគឺតាមរយៈការបង់ប្រាក់ចំនួន ៧០០ លានផោនតែប៉ុណ្ណោះ” ។
កីឡាករ Lionel Messi និយាយថារូបគេនឹងនៅបន្តនៅ Barcelona នារដូវកាលក្រោយបន្ទាប់ពីសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអនាគតរបស់គេ។Messi បានជឿជាក់ថាប្រយោគមួយនៅក្នុងកិច្ចសន្យារបស់គាត់នឹងអនុញ្ញាតឱ្យគាត់ចាកចេញដោយសេរីសម្រាប់ទីផ្សារដោះដូរកីឡាករនេះប៉ុន្តែ Barcelona និង La Liga បានទទូចថាទឹកប្រាក់ ៧០០ លានផោននឹងត្រូវបង់ក្នុងការចាកចេញរបស់គាត់ទៅកាន់ក្លិបផ្សេង។
ប្រភពពី៖ Skysports








0 comments:
Post a Comment