Lionel Messi និង Marc-Andre Ter Stegen ជាកីឡាករក្រុមអ្នកមាន Barcelona តែពីររូបគត់ដែលមានឈ្មោះក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំ របស់ European Sports Media (ESM) ។ ESM ត្រូវបានរៀបចំដោយសារព័ត៌មានធំៗជាច្រើននៅអឺរ៉ុប ដែលរួមមាន MARCA, La Gazzetta dello Sport និង Kicker ជាដើម ។ ហើយការបោះឆ្នោតជ្រើសរើសក្រុមល្អបំផុតប្រចាំឆ្នាំ ត្រូវបានសម្រេចដោយផ្អែកទៅលើ ការបង្ហាញទម្រង់លេងរបស់កីឡាករ អំឡុងរដូវកាល ២០១៩/២០ ។
ហង្សក្រហម Liverpool ដែលជាក្រុមជើងឯកលីគកំពូលអង់គ្លេស Premier League មានកីឡាករដល់ទៅ ៤រូបគឺ Trent Alexander-Arnold, Virgil van Dijk, Andy Robertson និង Jordan Henderson ។ ខ្សែការពារ Dayot Upamecano របស់ RB Leipzig ខ្សែបម្រើ Kevin de Bruyne របស់ Manchester City ខ្សែប្រយុទ្ធ Robert Lewandowski និង កីឡាករវ័យក្មេង Erling Haaland ក៏ស្ថិតនៅក្នុងជម្រើស ១១នាក់នេះផងដែរ ។
ជម្រើស ១១នាក់ល្អបំផុតប្រចាំឆ្នាំរបស់ ប្រព័ន្ធផ្សព្វផ្សាយកីឡាករអឺរ៉ុប (ESM) មានដូចជា៖ – អ្នកចាំទី៖ Marc-Andre Ter Stegen – ខ្សែការពារ៖ Trent Alexander-Arnold, Virgil van Dijk, Andy Robertson, Dayot Upamecano – ខ្សែបម្រើ៖ Kevin de Bruyne, Jordan Henderson, Angel di Maria – ខ្សែប្រយុទ្ទ៖ Lionel Messi, Robert Lewandowski, Erling Haaland
ប្រភព ៖ marca








0 comments:
Post a Comment