បើតាមប្រភពមួយបានអោយដឹងថា កីឡាករ Thiago Alcantara របស់ក្រុម Bayern Munich មានបំណងចង់លេងក្រោមការដឹកនាំរបស់លោក Jurgen Klopp ។ ប៉ុន្ដែបច្ចុប្បន្ន Liverpool មិនបានសម្លឹងមើលការពង្រឹងតំបន់បម្រើឡើយ ។ មិនមានការបង្ហាញថាស្ថានភាពនឹងផ្លាស់ប្តូរទេប៉ុន្តែប្រសិនបើវាកើតឡើងកីឡាករអន្តរជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះនឹងមានឈ្មោះដែលក្រុមហង្សក្រហមអាចធ្វើការពិចារណា ។ Thiago នៅសល់មួយឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់នៅឯទឹកដី Allianz Arena ហើយគាត់បានប្រាប់ពួកគេថាគាត់ចង់ចាកចេញដើម្បីស្វែងរកការប្រកួតប្រជែងជាថ្មី ។
នាយកកីឡារបស់ក្លឹប Bayern លោក Karl-Heinz Rummeniggesaid បាននិយាយថា៖ នៅសប្តាហ៍នេះពួកគេនឹងទទួលយកតម្លៃសមរម្យមួយសម្រាប់គាត់ ដែលត្រូវបានគេជឿជាក់ថាមានតម្លៃ ៣០ លានផោន ។ ប៉ុន្តែដោយមាន Fabinho, Naby Keita, Georginio Wijnaldum, Jordan Henderson, Alex Oxlade-Chamberlain, James Milner និង Curtis Jones លោក Klopp អាច មានជម្រើសច្រើនក្នុងតំបន់បម្រើ ។
យ៉ាងណាមិញលោក Hansi Flick ដែលជាគ្រូបង្វឹករបស់ក្រុម Bayern Munich មានអារម្មណ៍ថាការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ពិតជាល្អសម្រាប់ Thiago ។ នៅក្នុងបទសម្ភាសន៍ជាមួយ Sport Bild លោក Flick បាននិយាយថា៖ Thiago ធ្លាប់លេងអោយ Barcelona និង ៧ ឆ្នាំសម្រាប់ Bayern Munich ។ គាត់ចង់បានការប្រកួតប្រជែងថ្មីដែលតាមគំនិតរបស់ខ្ញុំគួរតែជា Premier League ។ គាត់គឺជាកីឡាករសំខាន់ណាស់សម្រាប់យើងដែលផ្តល់អោយក្រុមនូវអ្វីដែលជាក់លាក់ហើយយើងត្រូវតែរកអ្នកជំនួសគាត់ដែលមានគុណភាពប្រហាក់ប្រហែលគ្នា ។
ប្រភព ៖ skysports














