Wednesday, August 12, 2020

អេស៉្បាញនឹងធ្វើដំណើរទៅប្រទេសព័រទុយហ្កាល់ដើម្បីប្រកួតមិត្តភាពនៅខែតុលាខាងមុខនេះ

 


ក្រុមគោជល់អេស៉្បាញបានប្រកាសថា ពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្កាល់សម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃទី ៧ ខែតុលាខាងមុខនេះ ។ ការប្រកួតរវាងប្រទេសជិតខាងនឹងត្រូវធ្វើឡើងនៅទីក្រុងលីសបោនមុនពេលក្រុមជម្រើសជាតិទាំងពីរនឹងធ្វើការប្រកួតនៅក្នុងព្រឹត្តិការណ៍ Nations League អំឡុងពេលការប្រកួតអន្តរជាតិនៅខែតុលា ។ ក្រុមរបស់លោក Luis Enrique នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមស្វីសនៅថ្ងៃទី ១០ ខែតុលាមុនពេលធ្វើ ដំណើរទៅអ៊ុយក្រែននិងអាល្លឺម៉ង់នៅ ៣ ថ្ងៃបន្ទាប់នៅក្នុងពូល៤ ។

ចំណែកឯក្រុមការពារតំណែងជើងឯកព័រទុយហ្កាល់វិញគឺត្រូវធ្វើដំណើរទៅប្រទេសបារាំងនៅថ្ងៃទី ១១ ខែតុលា មុនពេលធ្វើការប្រកួតក្នុងផ្ទះជាមួយស៊ុយអែត ។ អេស្ប៉ាញក៏ត្រូវបានកំណត់សម្រាប់កាតព្វកិច្ចប្រកួតមិត្តភាពទល់នឹងហូឡង់នៅក្នុងខែវិច្ឆិកាដោយកិច្ចប្រជុំនោះគ្រោងនឹងធ្វើឡើងនៅខែមីនាមុនពេលជំងឺ រាតត្បាតកូរ៉ូណាបណ្តាលអោយមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះកាលវិភាគ ។


មិនតែ ប៉ុណ្ណោះក៏បានធ្វើអោយព្រឹត្ថិការណ៍ Euro ឆ្នាំ ២០២០ ត្រូវបានពន្យាពេលហើយនឹងត្រូវរៀបចំឡើងវិញនៅខែមិថុនានិងខែកក្កដាឆ្នាំ ២០២១ ដែរ ។ គួររំឮកថា អេស៉្បាញបានធ្វើអោយអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីពួកគេបានក្លាយជាម្ចាស់ជើងឯក Euro ២០០៨, ២០១២ និង World Cup ២០១០ ។

ប្រភព ៖ Onefootball

Sergio Aguero ហោះទៅព័រទុយហ្កាល់ទាំងរបួស ក្រោមក្ដីសង្ឃឹមជាសះស្បើយទាន់ការប្រកួត

 កីឡាករ Sergio Aguero របស់ក្រុម Manchester City កំពុងហោះហើរជាមួយមិត្តរួមក្រុមរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League នៅព័រទុយហ្កាល់ ។ ក្រុមរបស់ Pep Guardiola នឹងត្រូវប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់នឹង Lyon ដែលជាការប្រកួតតែមួយជើងប៉ុណ្ណោះដើម្បីកាត់សេចក្ដីយកឈ្នះចាញ់ ។ នៅក្នុងដំណើរនេះ ប្រសិនបើពួកគេអាចទទួលជ័យជម្នះនោះ ក្លឹបយក្សអង់គ្លេសមួយនេះនឹងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។


Aguero កំពុងជាសះស្បើយពីរបួសជង្គង់ហើយសង្ឃឹមថាគាត់អាចលេងបានក្នុងករណីចាំបាច់នៃការប្រកួត ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះប្រហែលជាមិនអាចបង្ហាញខ្លួនសម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនោះទេប៉ុន្តែកាសែត Daily Mail បានរាយការណ៍ថារូបគេកំពុងតែខិតខំប្រឹងប្រែងដើម្បីអាចលេងបានប្រសិនបើពួកគេអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬវគ្គផ្តាច់ព្រ័ត្រ ។

Man City នឹងប្រើប្រាស់ Gabriel Jesus ជាខ្សែប្រយុទ្ធជួរមុខ ក្រោយពីពួកគេអវត្តមាន Aguero ។ ហើយគាត់បានចូលរួមចំណែកដ៏សំខាន់ក្នុងទម្លាក់ក្រុមស្ដេចស Real Madrid នៅវគ្គ ១៦ ក្រុមចុងក្រោយ ។ គួរបញ្ជាក់ថា Manchester City កំពុងដាក់គោលដៅលើកពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ របស់ក្លឹបក្រោយពីពួកគេបានបរាជ័យក្នុងការការពារតំណែងជើងឯកក្របខណ្ឌ Premier League រដូវកាល ២០១៩/២០ ។

ប្រភព ៖ Onefootball

Man Utd ចាប់អារម្មណ៍ខ្សែបម្រើ Bayer Leverkusn ដែលជាគោលដៅធំរបស់ Chelsea

 


តាមសេចក្ដីរាយការណ៍បានអោយដឹងថា​ក្រុមបិសាចក្រហម Manchester United កំពុងដាក់គោលដៅចូលរួមប្រជែងជាមួយក្លឹបតោខៀវ Chelsea ដើម្បីចរចារចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរបស់ក្រុម Bayer Leverkusen គឺកីឡាករ Kai Havertz។


កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាអាចនឹងផ្លាស់ទៅចូលរួមនៅឯទឹកដី Stamford Bridge នៅពេលដែលចប់ភារៈកិច្ច Europa League ជាមួយក្រុម Bayer Leverkusen  ស្របពេលដែលកិច្ចចរចារវាងសមីខ្លួននឹងក្លឹបតោខៀវគឺទទួលបានជោគជ័យ នៅឡើយតែការចរចាតម្លៃជាមួយក្រុម Bayer Leverkusen ទៀតប៉ុណ្ណោះ។

យ៉ាងណាមិញក្រោយខកខានក្នុងការចុះហត្ថលេខាសម្រាប់ Sancho ពេលនេះ Man Utd បានកំណត់គោលដៅថ្មីដោយយោងតាមសារព័ត៌មាន Manchester Evening News បានអះអាងថាក្រុមបិសាចក្រហមបានបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅចូលរួមប្រជែងជាមួយក្លឹបតោខៀវ Chelsea ក្នុងការចុះហត្ថលេខាលើ Kai Havertz។

ជាមួយគ្នានេះដែលបើតាមរបាយការណ៍ដដែលបានបញ្ជាក់ថាលោក Solskjaer ពិតជាចង់បានជម្រើសបន្ថែមទៀតបន្ទាប់ពី Sancho ក្នុងនោះ Kai Havertz គឺជាគោលដៅបន្ទាប់ដែលលោក Ole បង្ហាញការចាប់អារម្មណ៍។


គួររំលឹកផងដែរថា Havertz បានរកគ្រាប់បាល់ ១៨ គ្រាប់និង Assists អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៩ លើកក្នុងរដូវកាលនេះ ខណៈកុងត្រាដែលនៅសល់បច្ចុប្បន្នដែលនៅសល់គឺមានរយៈពេល ២ឆ្នាំទៀត ជាមួយក្រុម Bayer Leverkusen។

អត្ថបទដកស្រង់៖ Sportmole

Spurs ទិញបានខ្សែបម្រើថ្មីមួយរូបពីក្លឹប Southampton ក្នងតម្លៃខ្លួន ២០ លានផោន

 ក្លឹបមាន់ខ្នែងមាស Tottenham Hotspur បានព្រមព្រៀមចុះហត្ថលេខាជាមួយខ្សែបម្រើរបស់ក្រុម Southampton គឺកីឡាករ Emile Hojbjerg ជាមួយនឹងកិច្ចសន្យា៥ឆ្នាំ។


កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានក្លាយជាកីឡាករដំបូងដែលក្លឹប Spurs បានចុះហត្ថលេខាក្នុងរដូវក្ដៅនេះ ហើយវាក៏ជាបំណងប្រាថ្នារបស់ Hojbjerg ដែលចង់ធ្វើការជាមួយលោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Spurs ផងដែរ។

យ៉ាងណាមិញ ក្រោយផ្លាស់ពីក្លឹប Southampton មកចូលរួមជាមួយក្រុម Spurs រួចមកកីឡាករ  Emile Hojbjerg បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនទៅកាន់ទូរទស្សន៍ Spurs ថា“អ្វីដែលសំខាន់សម្រាប់ខ្ញុំគឺខ្ញុំចង់លេងនៅក្លឹបមួយដែលអាចមើលឃើញថាអនាគតវែងឆ្ងាយរបស់ខ្ញុំគឺស្ថិតក្នុងនោះ ហើយវាគឺជាកីឡាករម្នាក់របស់ក្រុម Spurs។


លោកបន្តថា" ខ្ញុំពិតជាមានមោទនភាពនិងរំភើបណាស់ដែលបានមកទីនេះ។ ខ្ញុំគិតថានិងមានអនាគតដ៏អស្ចារ្យនៅពេលខាងមុខសម្រាប់ក្លឹបហើយខ្ញុំចង់ក្លាយជាផ្នែកមួយសម្រាប់ក្រុម។ព្រោះថាបើយើងចង់សម្រេចរឿងធំមួយបានអ្នកត្រូវការអ្នកដឹកនាំ១១នាក់ដំបូងនៅលើទីលាន ហើយនោះជាពេលមួយដែលអ្នកលេងត្រូវតែទទួលខុសត្រូវក្នុងមុខតំណែងរបស់ពួកគេដោយនាំយកអ្វីគ្រប់យ៉ាងដើម្បីក្រុម។ជាពិសេសនោះអ្វីដែលអ្នកសម្រេចធ្វើហើយអ្នកក៏មិនខ្លាចនិងការចាកចេញដែរ។ខ្ញូំគិតថាក្រុម Spurs មានកីឡាករឆ្នើមនឹងមានអ្នកចាត់ការទូទៅដ៏អស្ចារ្យម្នាក់។ហើយរឿងមួយទៀតដែលខ្ញុំចង់និយាយគឺទៅកាន់ប្រពន្ធរបស់ខ្ញុំ ដែលជាអ្នកអនុញាតិអោយខ្ញុំមកកាន់កីឡាដ្ឋានមួយនេះ ព្រោះវាជារឿងមួយដែលខ្ញុំមិនគួរនឹកស្មានថាជារឿងពិត វាពិតជាល្អហើយល្អបំផុត។

គួររំលឹកផងដែរថាកីឡាករ  Hojbjerg បានផ្ទេរមកលេងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១៦ ពីក្លឹប Bayern Munich ដែលជាកន្លែងមួយដែលគាត់ធ្លាប់បានធ្វើការក្រោមការដឹកនាំរបស់លោក Pep Guardiola ។ខណៈរដូវកាលនេះ Hojbjerg បង្ហាញខ្លួនបាន៣៣លើក និង Assists អោយមិត្តរួមបានម្ដងសម្រាប់ក្រុម Southampton ក្នុងរដូវកាលនេះផងដែរ។

អត្ថបទដកស្រង់៖ Sportmole