Wednesday, September 2, 2020

Neymar បញ្ជាក់ថា រូមគាត់នៅតែបន្តលេងជាមួយក្លឹប PSG យ៉ាងហោចណាស់មួយរដូវកាលទៀត!!!



ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមាន Paris Saint-Germain កីឡាករ Neymar បានបញ្ជាក់ច្បាស់ៗថាគេនឹងបន្តស្នាក់នៅក្លឹបយក្សបារាំង យ៉ាងហោចណាស់មួយរដូវកាលទៀត ។ ជាក់ស្តែងខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ៤ រួចហើយ ជាមួយក្រុម PSG ក្នុងរដូវកាល ២០១៩/២០ នេះ ប៉ុន្តែគេនៅតែទទួលបានភាពខកចិត្តខ្លាំង ក្រោយពីរបូតពានរង្វាន់ធំបំផុតមួយនៅក្នុងក្តីស្រម៉ៃ បន្ទាប់ពីក្រុមរបស់លោក Thomas Tuchel ត្រូវបំបាក់ដោយ Bayern Munich ក្នុងវគ្គផ្តាច់ព្រ័ត្រក្រប ខ័ណ្ឌ Champions League ។

ប៉ុន្តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ Neymar បានចេញមុខបញ្ជាក់ច្បាស់ៗថាគេចង់បន្តស្នាក់នៅក្រុម PSG យ៉ាងហោច ណាស់មួយរដូវកាលទៀត ហើយនឹងមិនមានផែនការចាកចេញពីក្លឹប នៅពេលណាឆាប់ៗនេះនោះទេ ។ លើសពីនេះ Neymar បានប្រាប់គេហទំព័រផ្លូវការរបស់ PSG ថា ៖ ខ្ញុំនឹងស្នាក់នៅ PSG រដូវកាលក្រោយទៀត ។ ខ្ញុំមានមហិច្ឆិតាក្នុងការត្រលប់ទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ម្តងទៀត លើកនេះគឺដើម្បីឈ្នះវា ។ ខ្ញុំតែងមានគំនិតក្នុងការធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាទុកឈ្មោះរបស់ខ្ញុំនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹប ។
ប្រភព ៖ metro

Ajax ចង់ប្រើលុយពីការលក់ Van de Beek មកចុះហត្ថលេខាសម្រាប់ Luiz Suarez ក្នុងរដូវក្ដៅនេះ



តាមប្រភពពត៌មានបានអោយដឹងថាក្រុម Ajax កំពុងតែមានគំរោងប្រើប្រាស់ថវិការដែលបានមកពីការលក់ Donny van de Beek ទៅកាន់ Manchester United ក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Barcelona ក្នុងរដូវក្ដៅនេះ។

Van de Beek នឹងចូលរួមជាមួយ United ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៤០ លានផោន ជាមួយនិងកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅ Old Trafford ។
យ៉ាងណាមិញកាសែតអេស្បាញ Sport បានរាយការណ៍ថាក្រុមហុលឡង់គ្រោងនឹងកៀងគរថវិកានោះឡើងវិញក្នុងការនាំយក Suarez ត្រលប់មកក្លឹបពី Barcelona វិញ នេះបើតាមការនាយកបច្ចេកទេសរបស់ Ajax គឺលោក Marc Overmars។

គួររំលឹកផងដែរថា Luis Suarez ធ្លាប់បានចំណាយពេល ៣ ឆ្នាំកន្លះជាមួយ Ajax ពីឆ្នាំ ២០០៧ ដល់ ២០១១ ដោយរកបាន ១១១ គ្រាប់ក្នុង ១៥៩ ប្រកួតសម្រាប់ក្លឹបមុនពេលចូលរួមជាមួយ Liverpool ។

ទោះបីជាយ៉ាងណាក្តីក្តីសង្ឃឹមរបស់ Ajax អាចនិងត្រូវបានបាត់បង់ដោយសារតែក្រុម Juventus បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរូបនេះហើយ។


អត្ថបទដកស្រង់៖ Sportmole

Luis Suarez តារាឆ្នើមរបសល់ក្លឹប Barcelona ប្រហែលអាចនឹងមកលេងជាមួយ Ronaldo នៅរដូវកាលក្រោយ!!!



បើយោងតាមសេចក្ដីរាយការណ៍របស់ការសែតអេស៉្បាញ Mundo Deportivo បានឲ្យដឹងថាខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona កីឡាករ Luis Suarez កំពុងតែធ្វើការទាក់ទងជាមួយថ្នាក់ដឹកនាំរបស់ក្លិប Juventus លោក Pavel Nedved ក្នុងការផ្ទេររូបគេមកលេងនៅលីគកំពូល Serie A រដូវកាលថ្មីនេះ។


លោក Ronald Koeman ដែលជាអ្នកចាតិការទូទៅថ្មីរបស់ក្រុម Barcelona បានប្រាប់ Suarez ថារូបគេមិនស្ថិតក្នុងបញ្ជីឈ្មោះកីឡាករសំខាន់សម្រាប់រដូវកាលក្រោយនោះទេ​ ដោយអោយរូបគេស្វែងរកក្លឹបថ្មីមុនទីផ្សារដោះកីឡាកររដូវក្ដៅត្រូវបានបិទ។
យ៉ាងណាមិញក្រុមសេះបង្កង Juventus អាចជាក្លឹបមួយដែល​មានភាគរយខ្ពស់ជាងគេក្នុងការនាំយកកីឡាករសញ្ជាតិអុយរ៉ាហ្គាយរូបនេះមកលេងជាដៃគូរជាមួយកីឡាករ Cirstiano Ronaldo ក្រោយពេលដែល កីឡាករ Gonzalo Higuain កំពុងតែរៀបចំបង្វេចចាកចេញពីក្លិបនៅទីក្រុង Turin ក្នុងរដូវក្ដៅនេះ។

គួររំលឹកផងដែរថា គិតមកទល់ពេលនេះស្ថានភាពក្រុម Barcelona នៅមិនទាន់ដំណោះណាមួយទាក់ទងនិងជម្លោះផ្ទៃក្នុងនោះទេ​ ជាក់ស្ដែងបំណងចាកចេញរបស់ Messi ត្រូវបានចោទជាមតិធំដែលក្លឹបកំពុងខ្វាយខ្វល់យ៉ាងខ្លាំង ខណៈដែលកីឡាករ Luis Suarez និងមិត្តរួមក្រុម Messi មិនបានចូលរួមតេស្តសុខភាពដើម្បីត្រៀមចូលហ្វឹកហាត់សម្រាប់រដូវកាលថ្មីនោះទេ​ មានន័យថាពួកគេទាំងពីរប្រហែលជាត្រូវស្វែងរកវាលស្មៅថ្មីពិតប្រាកដហើយ។
អត្ថបទដកស្រង់៖ Dailymail

Thursday, August 27, 2020

តើមានក្លឹបមួយណា ហ៊ានចំណាយប្រាក់ 600លានផោន ក្នុងការចាកចេញមិនកុងត្រារបស់ Messi? ឬគាត់ត្រូវនៅបន្តជាមួយ Barcelona?


ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យធ្លាប់ជាកីឡាកររបស់ Barcelona អស់រយៈពេល ១៩ ឆ្នាំមកហើយប៉ុន្តែគេរាយការណ៍ថាលោកមានបំណងបញ្ចប់អាជីពនៅ Catalonia ដោយសារការខកចិត្តកាន់តែខ្លាំងចំពោះការធ្លាក់ចុះរបស់ក្រុមនិងរបៀបដែលក្លឹបគ្រប់គ្រងដោយប្រធានាធិបតីបច្ចុប្បន្ន Josep Maria ។ បារីមេមូ។
Messi នៅតែមានរយៈពេលមួយឆ្នាំទៀតដើម្បីដំណើរការកិច្ចសន្យារបស់គាត់ប៉ុន្តែកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានស្នើសុំឱ្យមានការព្រមព្រៀងមួយនៅក្នុងកិច្ចព្រមព្រៀងរបស់គាត់ដែលនឹងអនុញ្ញាតឱ្យគាត់ចាកចេញពីក្លឹប Barcelona នៅរដូវក្តៅនេះដោយគ្មានហេតុផលអ្វីទាំងអស់។
ទោះយ៉ាងណាក្លឹបនិងកីឡាករគ្រោងនឹងឈានដល់ការប្រយុទ្ធស្របច្បាប់លើប្រយោគនោះដែលត្រូវបានគេនិយាយថាមានពេលវេលាផុតកំណត់ដែលបានកន្លងផុតទៅហើយនៅចុងបញ្ចប់នៃរដូវកាលនេះ។ ឃ្លាមួយដែល Messi និងក្រុមរបស់គាត់ជឿថាគួរតែត្រូវបានបន្តដោយសារការពន្យារពេលឆ្នាំ ២០១៩ / ២០ យុទ្ធនាការ។
ក្រុម Manchester City និង Paris Saint-Germain មានទំនាក់ទំនងនឹងការផ្លាស់ប្តូរកីឡាករ ដោយសារតែពួកគេគឺជាក្លឹបពីរក្នុងចំណោមក្លឹបតែមួយគត់នៅក្នុងពិភពបាល់ទាត់ដែលអាចផ្តល់ប្រាក់ខែដល់ ៩៩៨,០០០ ផោនក្នុងមួយសប្តាហ៍របស់គាត់។
ប៉ុន្តែហ្ស៊កដានីបានទទូចថា Messi នឹងនៅតែជាកីឡាកររបស់ក្រុម Barcelona នៅពេលរដូវកាល ២០២០/២១ ចាប់ផ្តើមទោះបីគាត់ចូលចិត្តឬមិនចូលចិត្ត។
ហើយនោះក៏ព្រោះថាប្រសិនបើបាសេឡូណានៅតែប្រកាន់ខ្ជាប់នូវពេលវេលាកំណត់នៃកិច្ចសន្យារបស់ Messi ដែលបានកន្លងផុតជាយូរមកហើយនោះក្លឹបដែលចាប់អារម្មណ៍ណាមួយនឹងត្រូវ បង្ខំឲ្យ បង់ប្រាក់លើការដោះលែងដ៏ធំសម្បើមដែលមានទឹកប្រាក់ ៦០០ លានផោន។
តើអ្នកណានឹងចំណាយ ៦០០ លានផោនសម្រាប់គាត់? គាត់នឹងមិនចេញពីបាសេឡូណាដោយឥតគិតថ្លៃទេ។
ប្រភពពី៖ talksports

Tuesday, August 25, 2020

Highlight D.C. United vs New England 1:2 American MLS League 12:00am 26/08/2020

Messi បានស្នើសុំដើម្បីចាកចេញពី Barcelona ជាផ្លូវការហើយ



តាមប្រភពពី Barcelona បានអោយដឹងថាតារាឆ្នើមកីឡាករ Lionel Messi បានស្នើរសុំចាកចេញពីក្លឹបនារដូវក្ដៅនេះ។

ការរំពឹងទុកទៅលើអនាគតរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានផ្ទុះឡើងចាប់តាំងពីក្លឹប Barcelona ត្រូវបានក្រុម Bayern Munich បំបាក់មុខយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៨-២ កាលពីដើមខែនេះ។
ទោះយ៉ាងណាពេលនេះក្លិបបានបញ្ជាក់ប្រាប់សារព័ត៌មាន The Associated Press ថា Messi ពិតជាបានដាក់សំណើរជាផ្លូវការដើម្បីចាកចេញពី Camp Nou ពិតប្រាកដមែន ហើយសំណើររបស់ Messi ​ដែលបានបញ្ជូនអោយក្លឹបយក្សកាតាឡាន់ ត្រូវបានដកស្រង់ឃ្លាមួយនៅក្នុងកិច្ចសន្យារបស់គាត់ថា Messi ច់ងចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ បើទោះបីកុងត្រានៅសល់មួយឆ្នាំទៀតក៏ដោយ។
យ៉ាងណាមិញជុំវិញបញ្ហានេះដែលក្លឹប Barcelona កំពុងប្រើផ្នែកច្បាប់ដោះស្រាយជុំវិញស្ថានភាពនេះ។

គួរំលឹកផងដែរថា Messi បានចំណាយពេលពេញមួយអាជីពរបស់គាត់នៅឯក្លឹប Barcelona ដោយជួយក្លឹបឱ្យឈ្នះពានរង្វាន់ចំនួន ៣៣ ក្នុងនោះរួមមានពានរង្វាន់ធំ La Liga ១០ ដងនិង Champion League ចំនួន៤ដង។
ជាមួយគ្នានេះដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានឈ្នះពានរង្វាន់ Ballons d'Or ចំនួន ៦ ដងនិងរកបាន ៦៣៤ គ្រាប់និង Assists  ២៨៥ លើកក្នុងចំណោមការបង្ហាញខ្លួន ៧៣១ ប្រកួតសម្រាប់ក្លឹប Barcelona។

ប្រភពពី៖ Skysports

ប្រហែលមិនដល់ផុតកុងត្រាទេ ពេលនេះ Man City កំពុងវាយតម្លៃពីលទ្ធភាពនៃការចុះកុងត្រាជាមួយ Messi


យោងតាមរបាយការណ៍មួយបានបង្ហាញថាក្រុម Manchester City កំពុងតែស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាសម្រាប់តារាឆ្នើមរបស់ក្រុម Barcelona គឺកីឡាករ Lionel Messi ក្នុងរដូវក្ដៅនេះ។

ម្ចាស់ពានរង្វាន់ Ballon d'Or ៦ សម័យកាលមិនទាន់បន្តកុងត្រាថ្មីនៅ Camp Nou នៅឡើយទេ ខណៈដែលកុងត្រាចាស់នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១ ហើយការរំពឹងទុកថារូបគេអាចនិងស្វែងរកទ្រនំថ្មីឆាប់ៗនេះ។
ទោះជាយ៉ាងណាក្រុម Barca ដែលកំពុងច្របូកច្របល់នៅចុងរដូវកាលនេះ បានតែងតាំងលោក Ronald Koeman ជាអ្នកចាត់ការទូទៅថ្មីដើម្បីជំនួសតំណែងលោក  Quique Setien ដែលត្រូវបានក្លឹបបណ្ដេញចេញ ខណៈដែលគេរំពឹងថានឹងមានការរុះរើក្រុមទ្រង់ទ្រាយធំមុនពេលរដូវកាលថ្មីមកដល់។

ជាមួយគ្នានេះដែល Messi មិនត្រូវបានក្លឹប Barcelona មានបំណងអោយចាកចេញនោះទេ ប៉ុន្តែថ្មិៗនេះ ESPN បានរាយការណ៍ថា Man City កំពុងថ្លឹងថ្លែងវិធីសាស្ត្រក្នុងការចុះហត្ថលេខាលើ Messi ដោយមិនរំលោភលើបទបញ្ញត្តិហិរញ្ញវត្ថុ Fair Play ។ដោយរបាយការណ៍ដដែលបានអះអាងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានបើកចំហចំពោះការចាកចេញប្រសិនបើគាត់មិនយល់ស្របនឹងទិសដៅដែលក្លឹបកំពុងដឹកនាំហើយប្រសិនបើ Messi សំរេចចិត្តស្វែងរកវាលស្មៅថ្មីនោះ Barca នឹងដាក់លក់ដើម្បីផ្គត់ផ្គង់វិបត្តិហិរញ្ញវត្ថុរបស់ក្លឹប ដែលតម្លៃផ្ទេរអាចប្រហែល៧០០លានផោនឯណោះ។
អត្ថបទដកស្រង់៖ Sportmole